ប្រធានាធិបតីអ៊ីរ៉ង់លោក Ibrahim Raisi ធ្វើទស្សនកិច្ច​នៅប៉ាគីស្ថាន​នៅសប្តាហ៍ខាងមុខ

Chia sẻ
(VOVWORLD) - នៅរដ្ឋធានី Islamabad (ប៉ាគីស្ថាន) ប្រធានាធិបតីលោក Ibrahim Raisi នឹងមានជំនួបជាមួយម្ចាស់ផ្ទះ នាយករដ្ឋមន្រ្តីលោក Shehbaz Sharif ប្រធានាធិបតីលោក Asif Ali Zardari និងមេដឹកនាំយោធាប៉ាគីស្ថាន។
ប្រធានាធិបតីអ៊ីរ៉ង់លោក Ibrahim Raisi ធ្វើទស្សនកិច្ច​នៅប៉ាគីស្ថាន​នៅសប្តាហ៍ខាងមុខ - ảnh 1ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi ។ រូបថត៖ រ៉យទ័រ

ប្រធានាធិបតីអ៊ីរ៉ង់លោក Ibrahim Raisi នឹងអញ្ជើញធ្វើទស្សនកិច្ចនៅប្រទេស ជិតខាងប៉ាគីស្ថាន នា ថ្ងៃទី ២២ ខែមេសា។ ព័ត៌មានអំពីដំណើរទស្សនកិច្ចនេះ ត្រូវបានអ៊ីរ៉ង់ប្រកាសនាថ្ងៃទី ១៥ មេសា។

នៅរដ្ឋធានី Islamabad (ប៉ាគីស្ថាន) ប្រធានាធិបតីលោក Ibrahim Raisi នឹងមានជំនួបជាមួយម្ចាស់ផ្ទះ នាយករដ្ឋមន្រ្តីលោក Shehbaz Sharif ប្រធានាធិបតីលោក Asif Ali Zardari និងមេដឹកនាំយោធាប៉ាគីស្ថាន។

តាមផែនការ ខ្លឹមសារនៃកិច្ចពិភាក្សាក្នុងដំណើរទស្សនកិច្ចនៅប៉ាគីស្ថានរបស់ប្រធានាធិបតីអ៊ីរ៉ង់រួមមានទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការសន្តិសុខ បំពង់បង្ហូរឧស្ម័ន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) សក្តានុពល ។ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ីរ៉ង់ក៏មានអត្ថន័យដ៏សំខាន់ខណៈពេលដែលប្រទេសទាំងពីរបានចែករំលែកផលប្រយោជន៍សេដ្ឋកិច្ចដ៏សំខាន់ៗ ជាពិសេសគឺបំពង់បង្ហូរឧស្ម័នប៉ាគីស្ថាន-អ៊ីរ៉ង់៕      

ប្រតិកម្មទៅវិញ