ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ថ្លែងនៅរដ្ឋធានីគៀវ កាលពីថ្ងៃទី៧
ខែមីនា។ (រូបថត៖ AFP/TTXVN) |
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ចាត់ទុកថា ជម្លោះ នាពេល បច្ចុប្បន្ននៅប្រទេសនេះ ត្រឹមតែអាចដោះស្រាយបាន តាមរយៈការសន្ទនាដោយផ្ទាល់ រវាងលោកនិងសមភាគី រុស្ស៊ី លោក Vladimir Putin ប៉ុណ្ណោះ។
អញ្ជើញឆ្លើយបទសម្ភាសន៍ជាមួយកាសែតអាល្លឺម៉ង់ Bild លោកប្រធានាធិបតី Zelensky បានសង្កត់ធ្ងន់ថា គោលដៅរបស់លោកក្នុងការសន្ទនាណាមួយគឺការបញ្ចប់ ជម្លោះ។ លោកបញ្ជាក់ថា ខ្លួនត្រៀមខ្លួនជាស្រេចសម្រាប់ការចរចានិងសម្របសម្រួល ព្រមទាំងសង្ឃឹមថា ភាគីពាក់ព័ន្ធក៏មានទស្សនៈដូចគ្នាដែរ។ យោងតាមលោកប្រធានា ធិបតីអ៊ុយក្រែន ការសន្ទនាគឺជាដំណោះស្រាយតែមួយគត់ចំពោះស្ថានភាពបច្ចុប្បន្ន ទោះបីជាវាពិបាក និងលឿនពេកដើម្បីនិយាយអំពីលម្អិតក៏ដោយ។ រហូតមកដល់ពេល នេះ មិនទាន់មាន ជំនួបប្រាស្រ័យណាមួយរវាងលោកប្រធានាធិបតី Zelensky និង លោកប្រធានាធិបតីរុស្ស៊ី Putin នៅឡើយទេ ចាប់តាំងពីរុស្ស៊ីបានបើកប្រតិបត្តិការ យោធាពិសេសនៅអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈកន្លងទៅ៕