ប្រធានាធិបតី​អ៊ុយក្រែន​បាន​អំពាវនាវ​ឲ្យ​មាន​ជំនួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​ដើម្បី​បញ្ឈប់​សង្គ្រាម​

Chia sẻ
(VOVWORLD) - ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅថ្ងៃទី ២៣ ខែមេសា បានអំពាវនាវឱ្យមានជំនួបជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បី "បញ្ឈប់សង្រ្គាម"។ 
ប្រធានាធិបតី​អ៊ុយក្រែន​បាន​អំពាវនាវ​ឲ្យ​មាន​ជំនួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​ដើម្បី​បញ្ឈប់​សង្គ្រាម​ - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin   និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky (រូបថត៖ AFP/TTXVN)

ក្នុងសន្និសីទសារព័ត៌មាននៅស្ថានីយ៍រថភ្លើងក្រោមដីមួយនៅទីក្រុង Kiev លោក Zelensky បានចាត់ទូកថា "អ្នកណាដែលចាប់ផ្តើមសង្រ្គាមនេះ ក៏អាចជាអ្នកបញ្ចប់វាដែរ"។ លោក Zelensky បានអះអាងថា បានត្រៀមខ្លួនជាស្រេចដើម្បីជួបជាមួយលោក Putin ប្រសិនបើជំនួបនេះនាំមកនូវកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ុយក្រែននិងរុស្ស៊ី ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចប្រជុំ ដើម្បីដោះស្រាយជម្លោះដោយមធ្យោបាយការទូត។

ម៉្យាងវិញទៀត ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky ក៏បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin បានមកដល់ទីក្រុង Kiev នៅថ្ងៃទី២៤ ខែមេសា។ នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់អ៊ុយក្រែនរបស់មន្ត្រីរដ្ឋាភិបាលអាមេរិក ចាប់តាំងពីរុស្ស៊ីបានបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ កន្លងមក៕

ប្រតិកម្មទៅវិញ