ប្រធានាធិបតីអ៊ុយក្រែនធ្វើដំណើរទៅកាន់បណ្តាប្រទេសអឺរ៉ុប

Manh Ha - VOV បារាំង
Chia sẻ
(VOVWORLD) - ប្រធានាធិបតីអ៊ុយក្រែនលោក Volodymir Zelensky នៅថ្ងៃទី ១០ ខែតុលា បានចាប់ផ្តើមដំណើរទស្សនកិច្ចយ៉ាងរហ័សទៅកាន់បណ្តាប្រទេសអឺរ៉ុបសំខាន់ៗ រួមមានចក្រភពអង់គ្លេស បារាំង អ៊ីតាលី និងអាល្លឺម៉ង់ ដើម្បីជំរុញជំនួយនិងពិភាក្សាអំពី "ផែនការឈ្នះ" ដែលគ្រោងនឹងដាក់ចេញនៅក្នុងសន្និសីទលើកទីពីរ ស្តីពីសន្តិភាពសម្រាប់អ៊ុយក្រែននាពេលខាងមុខ ។

នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដែលជាកន្លែងបង្អង់ដំណើរដំបូងនៃដំណើរទស្សនកិច្ចរបស់ខ្លួន លោកប្រធានាធិបតី Volodymyr Zelensky បានពិភាក្សាជាមួយនាយករដ្ឋមន្រ្តីអង់គ្លេស Keir Starmer។ ប្រធានាធិបតីអ៊ុយក្រែនចង់ឱ្យលោកខាងលិចផ្ទេរមីស៊ីលរយៈចម្ងាយឆ្ងាយនិងមានការគាំទ្រផ្នែកយោធាបន្ថែមទៀត។ រីឯខ្លួនវិញ លោក Starmer បានបញ្ជាក់ថា ប្រការនេះមានសារៈសំខាន់ខ្លាំងណាស់ដែលចក្រភពអង់គ្លេសអាចបង្ហាញពីការប្តេជ្ញាចិត្តយូរអង្វែងរបស់ខ្លួនក្នុងការគាំទ្រអ៊ុយក្រែន ហើយថា នេះគឺជាឱកាសសម្រាប់មេដឹកនាំទាំងពីរដើម្បីពិនិត្យឡើងវិញ និងពិភាក្សាលម្អិតបន្ថែមទៀតអំពីផែនការរបស់អ៊ុយក្រែនក្នុងការបញ្ចប់ជម្លោះ។

ប្រធានាធិបតីអ៊ុយក្រែនធ្វើដំណើរទៅកាន់បណ្តាប្រទេសអឺរ៉ុប - ảnh 1ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Kiev នៅថ្ងៃទី ២៤ ខែសីហាឆ្នាំ ២០២៤។ រូបថត៖ Kyodo/TTXVN

បន្ទាប់មក ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងប៉ារីស នារសៀលថ្ងៃដដែល ប្រធានាធិបតីអ៊ុយក្រែន លោក Volodymir Zelensky បានសង្កត់ធ្ងន់ថា "អ៊ុយក្រែននឹងចរចាតែនៅពេលដែលសម្រេចបាននូវឧត្តមភាពនៅលើសមរភូមិ" ហើយបានជំរុញឱ្យប្រទេសបារាំង និងសម្ព័ន្ធមិត្តលោកខាងលិច ផ្តល់កញ្ចប់ជំនួយឱ្យបានឆាប់រហ័ស មុនពេលរដូវរងាមកដល់។ ចំណែកលោកប្រធានាធិបតីបារាំង Emmanuel Macron បានធានាថា បារាំងនឹងរក្សាជំនួយតាមការសន្យារបស់ខ្លួន។

បន្ទាប់ពីចាកចេញពីទីក្រុងប៉ារីស ប្រធានាធិបតីអ៊ុយក្រែនបានទៅដល់រដ្ឋធានីរ៉ូមរបស់អ៊ីតាលី ហើយនឹងបញ្ចប់ដំណើរទស្សនកិច្ចរបស់ខ្លួននៅរដ្ឋធានីប៊ែរឡាំងរបស់អាល្លឺម៉ង់នៅថ្ងៃ ១១ តុលា។

ដំណើរដ៏ឆាប់រហ័សរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymir Zelensky ទៅកាន់ប្រទេសអង់គ្លេស បារាំង អ៊ីតាលី និងអាល្លឺម៉ង់ បានធ្វើឡើងភ្លាមៗបន្ទាប់ពីកិច្ចប្រជុំកំពូលអន្តរជាតិដើម្បីពិភាក្សាអំពីការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១២ ខែតុលា នៅ Ramstein ប្រទេសអាល្លឺម៉ង់ ត្រូវបានពន្យារពេល។ អ៊ុយក្រែនសម្តែងការព្រួយបារម្ភថា ការសន្យាផ្តល់ជំនួយរបស់លោកខាងលិចទំនងជាធ្លាក់ចុះនៅឆ្នាំ២០២៥៕ 

ប្រតិកម្មទៅវិញ