ប្រធានាធិបតីអាមេរិកអញ្ជើញអានសារស្ដីពីស្ថានភាពសហព័ន្ធលើកទី២

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ប្រធានាធិបតីអាមេរិកលោក Donald Trump បាន អញ្ជើញអានសារស្ដីពីស្ថានភាពសហព័ន្ធលើកទី២។ នេះជាសកម្មភាពដ៏ សំខាន់មួយរបស់អ្នកដឹកនាំសេតវិមាន ដែលក្នុងនោះលើកឡើងទស្សនៈវិស័យ ទិសដៅនិងគោលនយោបាយកិច្ចការផ្ទៃក្នុងក៏ដូចជាកិច្ចការបរទេសរបស់រដ្ឋាភិ បាលក្នុងឆ្នាំ។
ប្រធានាធិបតីលោក Trump បានអំពាវនាវអោយគណៈបក្ស នយោបាយស្នូលទាំងពីរសាមគ្គីនិងសហប្រតិបតិ្តការគ្នា សំដៅកែលម្អស្ថានភាព បែកបាក់នយោបាយដ៏ធ្ងន់ធ្ងរនាបច្ចុប្បន្ន ហើយបន្ធូរស្រាលភាពតានតឹងរវាង គណៈបក្សទាំងពីរនេះផងដែរ។ ទន្ទឹមនឹងនោះ លោក Trump ក៏បានកោតសរ សើររាល់សមិទ្ធផលសំខាន់ៗដែលសម្រេចបាននូវក្នុងឆ្នាំកន្លងទៅ ជាពិសេសគឺ សមិទ្ធផលផ្នែកសេដ្ឋ កិច្ច។ ក្នុងសារលើកនេះ ប្រធានាធិបតីលោក Trump ក៏បានផ្ដោតទៅលើវិស័យសំខាន់ផ្សេងៗទៀត ដែលលេចធ្លោបំផុតគឺគោល នយោបាយអន្តោប្រវេស៍និងសន្តិសុខព្រំដែន បញ្ហាការចំណាយកសាងជញ្ជាំង ព្រំដែនរវាងអាមេរិកនិងមិចស៊ីកូ បញ្ហាសេដ្ឋកិច្ចនិងការងារធ្វើ បញ្ហាពាណិជ្ជកម្ម ជាមួយចិន បញ្ហាសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ក៏ដូចជាបញ្ហា ថែទាំសុខភាពនិងគម្រោងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ ផងដែរ៕

ប្រតិកម្មទៅវិញ