|
ប្រធានាធិបតីអាមេរិកសន្យាការពារសន្តិសុខអោយជប៉ុន |
(VOV)_សេតវិមានបានប្រកាសអោយដឹងតាមការសន្ទនាតាមទូរស័ព្ទនាថ្ងៃទី២៨
មករារបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានអះអាងជាមួយនាយករដ្ឋមន្រ្តី
ជប៉ុនលោកShinzo Abeថាអាមេរិកសន្យាការពារសន្តិសុខអោយប្រទេសអាស៊ីមួយនេះ។
ក្រៅពីនោះភាគីទាំងពីរក៍បានពិភាក្សាអំពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងការ
ពារប្រទេសអាមេរិក លោកJamesMattisនឹងការគំរាមកំហែងអាវុធនុយក្លេអែររបស់
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េផងដែរ។ក្នុងពេលនោះសារព័តមានក្យូដូ
បានផ្សាយថា ទទួលសេចក្តីអញ្ជើញរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ
នាយករដ្ឋមន្រ្តីជប៉ុនលោកShinzo Abeនឹងមាន ការពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹក
នាំអាមេរិកនៅសេតវិមានក្នុងការជំនួបកំពូលដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី១០កុម្ភះ
ខាងមុខនេះ។