|
ប្រធានាធិបតីអាមេរិកវេតូចំពោះពង្រាងច្បាប់បំពង់ផ្គត់ផ្គង់ប្រេងឧស្ម័ន្ធ Keystone XL (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៤ កុម្ភៈ ប្រធានាធិបតីអាមេរិក លោក Barack Obama បាន វេតូចំពោះពង្រាងច្បាប់ស្តីពីការកសាងខ្សែបំពង់ផ្គត់ផ្គង់ប្រេងឧស្ម័ន្ធ Keystone XL ពីកាណាដាដល់រោងចក្រចម្រាញ់ប្រេងនៅបណ្ដារដ្ឋភាគខាងត្បូងអាមេរិក។ នេះគឺជា លើកដំបូងដែលប្រធានាធិតបី Obama ប្រើប្រាស់សិទ្ធិវេតូដើម្បីបដិសេធពង្រាងច្បាប់ របស់រដ្ឋសភាដឹកនាំដោយគណៈបក្សសាធារណៈរដ្ឋ។ គំរោងការណ៍កសាងខ្សែបំពង់ ផ្គត់ផ្គង់ប្រេងឧស្ម័ន្ធ Keystone XL ពីកាណាដាឆ្លង់កាត់ប្រទេសអាមេរិកត្រូវបាននាំ
ចេញ ៦ ឆ្នាំមុននេះ ដោយមានប្រភពទុកវិនិយោគសរុបជាង ៨ ពាន់លានដុល្លា
អាមេរិក។ គណៈបក្សសាធារណៈរដ្ឋអាមេរិកនិងបណ្ដាសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន្ធ
គាំទ្រគំរោងការណ៍នេះ ខណៈដែល សមាជិកសភាគណៈបក្សប្រជាធិបេយ្យអាមេរិក
និងបណ្ដាក្រុមធ្វើសកម្មភាពការពារបរិស្ថាននៅអាមេរិកនិងកាណាដាប្រឆាំងជំទាស់
ដោយសារគេព្រួយបារម្ហថា៖ គំរោងការណ៍នេះនឹងបំផ្លិចបំផ្លាញបរិស្ថាន៕