ប្រធានាធិបតីអាមេរិកលោក D.Trump បានចោទប្រកាន់ប្រទេសចិនថាមិនបានទិញកសិផលពីអាមេរិកទេ

Chia sẻ
(VOVWORLD) -   ក្នុងបរិបទដែលខឿនសេដ្ឋកិច្ចធំបំផុតទាំងពីរនៅលើពិភពលោកនៅតែខិតខំប្រឹងប្រែងដោះស្រាយជម្លោះពាណិជ្ជកម្ម នាថ្ងៃទី១១ ខែកក្កដាប្រធានាធិបតីអាមេរិក លោក Donald Trump បានចោទប្រកាន់ថាប្រទេសចិន មិនបានអនុវត្តរការសន្យារបស់ខ្លួនក្នុងការទិញកសិផលពីអាមេរិកនោះឡើយ។
ប្រធានាធិបតីអាមេរិកលោក D.Trump បានចោទប្រកាន់ប្រទេសចិនថាមិនបានទិញកសិផលពីអាមេរិកទេ - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump

នៅលើបណ្តាញសង្គម Twitter ម្ចាស់សេតវិមានបានសរសេរថា "ប្រទេសម៉ិកស៊ិកកំពុងធ្វើការបានល្អលើបញ្ហាព្រំដែន ប៉ុន្តែប្រទេសចិនកំពុងធ្វើឲ្យយើងខ្ញុំខកចិត្តដោយសារចិនមិនទាន់បានទិញកសិផលពីកសិករដ៏ល្អអស្ចារ្យរបស់យើងខ្ញុំ  ដូចអ្វីដែលគេសន្យានោះឡើយ។ សង្ឃឹមថាគេនឹងពន្លឿនធ្វើប្រការនេះឲ្យបានឆាប់ៗផងដែរ! "។ គួរជម្រាបថា នាថ្ងៃដដែលនោះ ទីប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមានលោក Larry Kudlow បានប្រកាសថាអាមេរិកសង្ឃឹមថាប្រទេសចិននឹង     ពន្លឿនការទិញកសិផលរបស់អាមេរិកភ្លាមៗ ក្រោយពីការចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលត្រូវបានតភ្ជាប់ឡើងវិញ។ លោកក៏បន្តទៀតថា ការចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែបន្តប្រព្រឹត្តឡើងផងដែរ៕

ប្រតិកម្មទៅវិញ