ប្រធានាធិបតីអាមេរិកលោក Donald Trump ស្នើឱ្យចិនលុបចោលពន្ធលើកសិផលរបស់អាមេរិក (រូបថតឧទាហរណ៍) |
មុននេះ លោក Donald Trump ក៏បានពន្យារពេលចំពោះផែនការដំឡើង អត្រាពន្ធពី ១០% ទៅ ២៥% លើការនាំចូលមុខទំនិញពីចិនដែលតាមគម្រោងដំបូង នឹងមានសុពលភាពចាប់ពីថ្ងៃទី ១ ខែមីនាផងដែរ។ ថ្លែងមតិលើបណ្តាញសង្គម Twitter លោក Trump បានលើកច្បាស់ថា «ខ្ញុំបានស្នើឱ្យប្រទេសចិនលុបចោលទាំងស្រុងនូវពន្ធគ្រប់ប្រភេទលើកសិផលរបស់យើងខ្ញុំ រួមមានសាច់គោ សាច់ជ្រូកជាដើម ដោយអាស្រ័យទៅលើការដែលយើងខ្ញុំកំពុងឆ្ពោះទៅរកការចរចាពាណិជ្ជកម្មបន្តទៀត។ នេះគឹប្រការមានសារៈសំខាន់ណាស់សម្រាប់កសិករដ៏អស្ចារ្យសម្រាប់យើងខ្ញុំនិងរូបខ្ញុំជាផ្ទាល់ផងដែរ៕