ប្រធានាធិបតីអាមេរិកលោក Donald Trump ប្រកាសជំនួសរដ្ឋមន្រ្តីក្រសួងការពារជាតិ

Chia sẻ
(VOVWORLD) -  រដ្ឋមន្រ្តីការពារជាតិលោក Mark Esper ត្រូវបានបណ្តេញចេញពីតំណែង ហើយលោក Christopher Miller នាយកមជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិនឹងក្លាយជារដ្ឋមន្រ្តីស្តីទីក្រសួងការពារជាតិភ្លាមៗតែម្តង។
ប្រធានាធិបតីអាមេរិកលោក Donald Trump ប្រកាសជំនួសរដ្ឋមន្រ្តីក្រសួងការពារជាតិ - ảnh 1 ប្រធានាធិបតីដូណាល់ត្រាំ (ឆ្វេង) បាននិយាយនៅថ្ងៃទី ៩ ខែវិច្ឆិកា ថាលោកបានបណ្តេញចេញពីតំណែងរបស់រដ្ឋមន្រ្តីការពារជាតិលោក Mark Esper (ខាងស្តាំ)  ( រូបថត៖ Retuers)

ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ (Donald Trump) កាលពីថ្ងៃទី ៩ខែវិច្ឆិកា បានប្រកាសថា រដ្ឋមន្រ្តីការពារជាតិលោក Mark Esper ត្រូវបានបណ្តេញចេញពីតំណែង ហើយលោក Christopher Miller នាយកមជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិនឹងក្លាយជារដ្ឋមន្រ្តីស្តីទីក្រសួងការពារជាតិភ្លាមៗតែម្តង។

នៅលើបណ្តាញសង្គម Twitter លោកប្រធានាធិបតី Trump បានសរសេរថា «លោក Mark Esper ត្រូវបានបណ្តេញចេញពីតំណែង។ ខ្ញុំមានសេចក្តីរីករាយសូមប្រកាសថាលោក Christopher Miller ដែលជានាយកនៃមជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិ ដ៏គួរជាទីគោរព (ដែលត្រូវបានផ្តល់សច្ចាប័នដោយព្រឹទ្ធសភាទាំងមូល) នឹងក្លាយជារដ្ឋមន្រ្តីស្តីទីក្រសួងការពារជាតិ ដែលមានសុពុលភាពភ្លាមៗ។ផងដែរ»៕

ប្រតិកម្មទៅវិញ