|
ប្រធានាធិបតីអាមេរិកលោក Barack Obama ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវ ការនៅវៀតណាម |
(VOVworld)-នាថ្ងៃទី២៣ឧសភា ប្រធានាធិបតីអាមេរិកលោក Barack Obama បាន ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមតាមសេចក្តីអញ្ជើញរបស់ ប្រ
ធានរដ្ឋវៀតណាម លោក Tran Dai Quang។ បន្ទាប់ពីពិធីទទួល នាព្រឹកថ្ងៃទី២៣
ឧសភាមក ប្រធានាធិបតីអាមេរិកលោក Barack Obama អញ្ជើញជួបចរចារជាមួយ
ប្រធានរដ្ឋវៀតណាមផងដែរ។ ថ្នាក់ដឹកនាំទាំងពីររូបក៏បានអញ្ជើញជាអធិបតីសន្និ
សីទកាសែត។ ហើយនាពេលរសៀល ថ្ងៃដដែល ប្រធានាធិបតីលោក Obama បាន
ជួបសន្ទនាទ្វេភាគីជាមួយប្រធានរដ្ឋ សភាលោកស្រី Nguyen Thi Kim Ngan ។នា
ពេលរសៀលលោក Obama បាន ជួបទ្វេភាគីជាមួយអគ្គលេខាបក្សលោក Nguyen
Phu Trong និងនាយករដ្ឋមន្ត្រី រដ្ឋាភិបាល លោក Nguyen Xuan Phuc ។ដំណើរ
ទស្សនកិច្ចរបស់ប្រធានាធិបតី អាមេរិក លោក Barack Obama បានរួមចំណែកពង្រឹង
និងពង្រីកទំនាក់ទំនងដៃគូ លើគ្រប់វិស័យរវាងវៀតណាមជាមួយអាមេរិក៕