ប្រធានាធិបតីអាមេរិកមានគោលបំណងកសាងទំនាក់ទំនងល្អប្រសើរជាមួយរុស្ស៊ី |
(VOVworld) – នាថ្ងៃទី ២៨ សីហា ប្រធានាធិបតីអាមេរិកលោក Donald Trump បានសម្តែង ក្តីសង្ឃឹមថា៖ វ៉ាស៊ីនតោនអាចទទួលបានទំនាក់ទំនងល្អប្រសើរជាមួយរុស្ស៊ីដោយសារប្រការ នេះមានអត្ថប្រយោជន៍សំរាប់សន្តិភាពពិភពលោក។ សេចក្តីប្រកាសពោលខាងលើត្រូវបាន ប្រធាធិបតីអាមេរិក លោក Donald Trump នាំចេញនៅសន្និសីទកាសែតនៅសេតវិមាន ជាមួយសមភាគីហ្វាំងឡង់ លោក Sauli Niinisto ដែលកំពុងបំពេញទស្សនកិច្ចនៅអាមេរិក។ ប្រធានាធិបតីអាមេរិកក៏បានអះអាងដែរថា៖ លោកមិនចាត់ទុករុស្ស៊ីគឺជាការគំរាមកំហែងខាង សន្តិសុខទេ។ ក្នុងពេលនោះ ឆ្លើយសម្ភាសនាថ្ងៃទី ២៩ សីហា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានសង្កត់ធ្ងន់ថា៖ រុស្ស៊ីនឹងមិនប្រើប្រាស់បទដាក់ទណ្ឌកម្មតបតវិញទង្វើរបស់អាមេរិកជំនួសឲ្យនោះ ម៉ូស្គូនឹងប្រដេញតាមវិធានការសន្ទនាវិញ៕