សរសេរនៅលើបណ្តាញសង្គម Twitter លោក ដូណាល់ត្រាំ បានចោទប្រកាន់អ៊ីរ៉ង់ថាបានគំរាមវាយប្រហារលើមូលដ្ឋានមួយចំនួនរបស់អាមេរិកសំដៅ សងសឹកចំពោះការដែលអាមេរិកសម្លាប់លោកឧត្តមសេនីយ៍ Qassem Soleimani ។ បើយោងតាមលោកដូណាល់ត្រាំ បានឲ្យដឹងទៀតថា គោលដៅទាំង ៥២ ដូចពោលខាងលើនេះតំណាងឱ្យចំណាប់ខ្មាំងទាំង ៥២ នាក់ជាជនជាតិអាមេរិកដែលត្រូវបានអ៊ីរ៉ង់ចាប់ពង្រត់ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។ គោលដៅមួយចំនួនក្នុងចំណោមគោលដៅទាំងនេះ មានសារៈសំខាន់សម្រាប់អ៊ីរ៉ង់ ហើយនឹងត្រូវបានវាយប្រហារយ៉ាងឆាប់រហ័សនិងខ្លាំងក្លាផងដែរ។ទន្ទឹមនឹងនេះ លោកដូណាល់ត្រាំ ក៏បានប្រកាសថាសហរដ្ឋអាមេរិកមិនចង់បានទទួលការគំរាមកំហែងណាមួយបន្ថែមទៀតនោះឡើយ៕