ប្រធានាធិបតីអាមេរិកពិនិត្យមើលវិធានការយោធានៅស៊ីរី

Chia sẻ
(VOVworld) – ប្រធានាធិបតីអាមេរិក លោក Donald Trump បន្តការពារការ 
សម្រេចចិត្តវាយប្រហារទៅលើប្រទេស៊ីរីគឺស្ថិតក្នុងអត្ថប្រយោជន៍របស់អាមេរិក
ព្រមទាំងមានប្រសាសថា៖ លោកកំពុងពិនិត្យមើលទង្វើជាបន្ត។​
ប្រធានាធិបតីអាមេរិកពិនិត្យមើលវិធានការយោធានៅស៊ីរី - ảnh 1
ប្រធានាធិបតីអាមេរិកពិនិត្យមើលវិធានការយោធានៅស៊ីរី (VNA)

(VOVworld) – ប្រធានាធិបតីអាមេរិក លោក Donald Trump បន្តការពារការ
សម្រេចចិត្តវាយប្រហារទៅលើប្រទេស៊ីរីគឺស្ថិតក្នុងអត្ថប្រយោជន៍របស់អាមេរិក
ព្រមទាំងមានប្រសាសថា៖ លោកកំពុងពិនិត្យមើលទង្វើជាបន្ត។​ ក្នុងសំបុត្រ
ដែលត្រូវបាន ផ្ញើដល់រដ្ឋសភាអាមេរិក នាថ្ងៃទី​ ៨ មេសា ប្រធានាធិបតី Donald
 Trump បាន លើកច្បាស់ថា៖​ លោកបានធ្វើសកម្មភាពដើម្បីផលប្រយោជន៍
ស្លាប់រស់ជាតិខាង សន្តិសុខនិងគោលនយោបាយកិច្ចការបរទេសរបស់ប្រទេស
អាមេរិក។ អាមេរិកនឹងដាក់ពង្រាយទង្វើជាបន្ថែមទៀតក្នុងស្ថានភាពចាំបាច់
និងសមស្របដើម្បីជំរុញយ៉ាងខ្លាំងផលប្រយោជន៍ជាតិសំខាន់ៗ។ ប្រភពសារ
ព័ត៌មានអាមេរិកបាន ឲ្យដឹងថា៖ លោក Donald Trump កំពុងពិនិត្យមើលវិធាន
ការណ៍ចំនួន ២ គឺ៖ ការវាយប្រហារដក់ទណ្ឌកម្មដើម្បីទប់ស្កាត់ការប្រើប្រាស់អាវុធ
គីមីជាថ្មីម្តងទៀតទី ២ គឺការវាយប្រហារបំផ្លាញចោលឃ្លាំងអាវុធគីមីរបស់ស៊ីរី។
 រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានព្រមានអាមេរិកថា៖ ប្រទេស
នេះកំពុង «លែងជាមួយភ្លើង»។ ក្នុងការចរចារតាមទូរស័ព្ទជាមួយសមភាគី
អាមេរិក លោក Rex Tillerson  នាថ្ងៃទី ៨ មេសា លោក Sergei Lavrov  បាន
លើកច្បាស់ថា៖ ការវាយប្រហារប្រយុទ្ធប្រឆាំងនឹងភេរវកម្មកំពុងបណ្តាលឡើង
ការគំរាមកំហែងចំពោះសន្តិសុខតំបន់និងលើពិភពលោកទាំងមូល។ ក្នុងពេល
នោះ ក្រសួងការបរទេសរុស្ស៊ីទាមទាឲ្យលោក Rex Tillerson  មានការពន្យល់
ច្បាស់អំពីសេចក្តីសម្រេចវាយប្រហារទៅលើស៊ីរីក្នុងដំណើរទស្សកិច្ចរបស់លោក
នៅរុស្ស៊ីនាថ្ងៃទី ១០ មេសា ខាងមុខ៕ 

ប្រតិកម្មទៅវិញ