ប្រធានាធិបតីអាមេរិកប្រកាសនឹងដកទ័ពចេញពីស៊ីរី |
នាថ្ងៃទី ២៩ មិនា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា៖ បណ្ដាកំលាំងអាមេរិកនឹងដកចេញពីស៊ីរីយ៉ាងឆាប់រហ័ស ដោយចាត់ទុកថា៖ អាមេរិកបានខ្ជះខ្ជាយប្រាក់ចំនួន ៧ លានលានដុល្លា អាមេរិកចូលក្នុងសង្គ្រាមនានានៅមជ្ឈឹមបូព៌ារ។ ថ្លែងមតិជាមួយកម្មករ នៅរដ្ឋ Ohio លោក Donald Trump បានឲ្យដឹងថា៖ កងកំលាំងរបស់អាមេរិក កំពុងខិត ជិតមកដល់ការធានាសន្តិសុខនៅបណ្ដាតំបន់ដីដែលបានស្ថិតក្រោមការទន្ទ្រានកាន់កាប់របស់អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS)។ ដោយហេតុនេះ បណ្ដាទាហានអាមេរិកនឹងដកចេញពីស៊ីរីយ៉ាងឆាប់រហ័ស៕