ប្រធានាធិបតីអាមេរិកប្រកាសការផ្តើមគំនិតស្តីអំពីពង្រាងច្បាប់សន្តិសុខលើបណ្ដាញអិនធឺណែតថ្មី

Chia sẻ
(VOVworld)  - នាថ្ងៃទី ១៣ មករា ប្រធានាធិបតីអាមេរិក
 លោក Barack Obama បានប្រកាសការផ្តើមគំនិតមួយស្តី
អំពីពង្រាងច្បាប់ថ្មីសំដៅជំរុញសកម្មភាពចែករំលែក
 ព័ត៌មានរវាងមណ្ឌលឯកជននិងរដ្ឋាភិបាល។

ប្រធានាធិបតីអាមេរិកប្រកាសការផ្តើមគំនិតស្តីអំពីពង្រាងច្បាប់សន្តិសុខលើបណ្ដាញអិនធឺណែតថ្មី - ảnh 1
ប្រធានាធិបតីអាមេរិកប្រកាសការផ្តើមគំនិតស្តីអំពីពង្រាងច្បាប់សន្តិសុខលើបណ្ដាញអិនធឺណែតថ្មី (Image: VNA)

(VOVworld)  - នាថ្ងៃទី ១៣ មករា ប្រធានាធិបតីអាមេរិក លោក Barack Obama បានប្រកាសការផ្តើមគំនិតមួយស្តីអំពីពង្រាងច្បាប់ថ្មីសំដៅជំរុញសកម្មភាពចែករំលែក ព័ត៌មានរវាងមណ្ឌលឯកជននិងរដ្ឋាភិបាល។ នេះគឺជាផ្នែកមួយក្នុងការតស៊ូប្រឆាំងនឹង បទល្មើសលើបណ្តាញអិនធឺណែត។ ការផ្តើមគំនិតពោលខាងលើជំរុញ សកម្មភាពចែករំលែកព័ត៌មានស្តីអំពីការគំរាមកំហែងលើបណ្តាញអិនធឺណែតរវាង មណ្ឌលឯកជននិងរដ្ឋាភិបាល។ ជំនួសនោះ បណ្ដាក្រុមហ៊ុននេះនឹងត្រូវបាន រដ្ឋាភិបាលការពារចំពោះមុខការទទួលខុសត្រូវខាងគតិយុត្ត។ ក្រៅពីនោះ លោក Obama ក៏បានផ្តើមឡើងថា៖ សកម្មភាពជួញដរព័ត៌មានហិរញ្ញវត្ថុនៅឯបទេសដែល ត្រូវបានលួចនៅអាមេរិកត្រូវបញ្ចូលក្នុងបញ្ជីរាយនាមបទល្មើស។ ពង្រាងច្បាប់នេះក៏ បានស្នើរឲ្យបើកទូលាយសិទ្ធិអំណាចរបស់កំលាំងអនុវត្តច្បាប់សហរដ្ឋសំដៅអនុញ្ញត្តិ ឲ្យគេទប់ស្កាត់សកម្មភាពជួញដូរកម្មវិធីចារកម្មលួចព័ត៌មានបុគ្គល។ ប្រធានាធិបតី អាមេរិកក៏បាននាំចេញពង្រាងច្បាប់ចំនួន ២ សំដៅបង្កើនកិច្ចការពារព័ត៌មានបុគ្គល លើបណ្តាញអិនធឺណែត ផងដែរ៕

ប្រតិកម្មទៅវិញ