ប្រធានាធិបតីអាមេរិក លោក Donald Trump |
លោក Donald Trump បាននិយាយថា អាមេរិកនិងកូរ៉េខាងជើង បានព្រមព្រៀងអំពីពេលវេលានិងទីកន្លែងដើម្បីរៀបចំកិច្ចប្រជុំកំពូលលើកទី ២ រវាងលោកជាមួយថ្នាក់ដឹកនាំ គីមជុងអ៊ុន ហើយនឹងប្រកាសនៅមុនឬក្នុងអំឡុងពេលដែលលោកបានថ្លែងសារសហព័ន្ធនៅថ្ងៃទី ៥ ខែកុម្ភៈខាងមុខ។
ក្នុងពេលជាមួយគ្នានោះ វង់ចរចារពាណិជ្ជកម្មកម្រិតខ្ពស់ រវាងសហរដ្ឋអាមេរិកនិង ចិន ក៏បាននាំមកនូវលទ្ធផលវិជ្ជមានផងដែរ។ ការបើកជំហរកិច្ចប្រជុំកំពូលនាពេលអនាគតមួយរវាងលោកប្រធានាធិបតីអាមេរិក Donald Trump និងប្រធានាធិបតី ចិនលោក Xi Jinping ក៏អាចនឹងប្រារព្ធនៅខែកុម្ភៈនេះតែម្តង៕