សមាជិកព្រឹទ្ធសភាអាមេរិក លោក Rand Paul |
សេចក្តីប្រកាសរបស់លោក Trump បានបញ្ជ្រាសទៅនឹងសេចក្តីប្រកាសដែលលោកបានធ្វើឡើងកាលពីមុននោះ ក្នុងនោះលោកបានបដិសេធថាយល់ព្រមអនុញ្ញាតឲ្យលោក Rand Paul ក្នុងនាមជាអ្នកតំណាងចរចាជាមួយអ៊ីរ៉ង់។ គួរឲ្យបញ្ជាក់ថាលោក Rand Paul ជាអ្នកនយោបាយប្រកាន់លិទ្ធឯកោនិយម ដែលធ្លាប់បាន "ប៉ះទង្គិច" ច្រើនដងជាមួយទីប្រឹក្សាដែលប្រកាន់តាមគោលជំហរបស់ ប្រធានាធិបតីអាមេរិក លោក Trump ក្នុងនោះមានទីប្រឹក្សាសន្តិសុខជាតិ លោក John Bolton និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo ។ លោក Rand Paul ក៏បានស្នើឱ្យមានជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif ដើម្បីធ្វើកិច្ចចរចាររវាងភាគីទាំងពីរផងដែរ៕