ប្រធានាធិបតីអាមេរិកបានគំរាមកំហែងម្តងទៀតក្នុងការដំឡើងពន្ធលើការនាំចូលទំនិញពីប្រទេសចិន (រូបថត៖ vov.vn) |
ថ្លែងនៅក្នុងសម័យប្រជុំនៃគណៈរដ្ឋមន្រ្តី ដែលធ្វើឡើងនៅសេតវិមានប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានសង្កត់ធ្ងន់ថា ប្រសិនបើសហរដ្ឋអាមេរិកមិនសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយជាមួយចិននោះទេលោកនឹងដំឡើងពន្ធឡើងខ្ពស់ជាងទៀតឡើយ។ លោកបានមានប្រសាសន៍ថា៖
«ចិននឹងត្រូវអនុវត្តកិច្ចព្រមព្រៀងមួយដែលខ្ញុំចូលចិត្ត។ ប្រសិនបើពួកគេមិនបានធ្វើដូច្នេះទេ គឺគ្មានបញ្ហានោះឡើ។ ខ្ញុំពិតជាសប្បាយរីករាយណាស់ជាមួយប្រទេសចិនឥឡូវនេះ។ គេកំពុងបង់លុយឱ្យយើងរាប់ពាន់លានដុល្លារអាមេរិក។ យើងនឹងមានទឹកប្រាក់ជាង ១០០ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខនេះដោយមិនយូរនោះឡើយ។»៕