ប្រធានាធិបតីអាមេរិក លោក Donald Trump (រូបថត៖ TTXVN) |
ប្រធានាធិបតីអាមេរិក លោក Donald Trump នាថ្ងៃទី ១១ ខែឧសភា បានអះអាងថា លោកមិនគាំទ្រសហរដ្ឋអាមេរិកបើកកិច្ចពិភាក្សាឡើងវិញជាមួយចិន ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ ដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នានាដើមឆ្នាំ ២០២០។
នៅក្នុងសន្និសីទសារព័ត៌មានស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 លោក Trump បានសង្កត់ធ្ងន់ថា ចិនមានបំណងចង់បើកកិច្ចពិភាក្សាពាណិជ្ជកម្មឡើងវិញ ដើម្បីកែលម្អកិច្ចព្រមព្រៀងនេះសម្រាប់ពួកគេ។
នាថ្ងៃដដែលកាសែត Global Times របស់ចិនបានដកស្រង់ប្រភពព័ត៌មានស្និទ្ធស្នាលនឹងរដ្ឋាភិបាលចិនដែលបានឲ្យដឹងថា ទីប្រឹក្សាចិនមួយចំនួនកំពុងស្វែងរកវិធីវាយតម្លៃឡើងវិញសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ រវាងចិនជាមួយអាមេរិក ដែលក្នុងនោះមានការដាស់តឿនឲ្យដំណើរការកិច្ចចរចាថ្មីផងដែរ៕