ប្រធានាធិបតីអាមេរិកនិងអ៊ុយក្រែន​ជួប​ជុំ​គ្នា​​នៅខាងក្រៅកិច្ចប្រជុំកំពូលណាតូ

Chia sẻ
(VOVWORLD) - ប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃទី ១១ ខែកក្កដា បានជួបជុំគ្នានៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ដែលកំពុងប្រព្រឹត្តិទៅនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី។

ជំនួបនេះ សំដៅពិភាក្សាអំពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែនក្នុងជម្លោះជាមួយរុស្ស៊ី។ ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន និងកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកក្នុងការផ្តល់ឧបករណ៍ចាំបាច់ដល់អ៊ុយក្រែន។

ប្រធានាធិបតីអាមេរិកនិងអ៊ុយក្រែន​ជួប​ជុំ​គ្នា​​នៅខាងក្រៅកិច្ចប្រជុំកំពូលណាតូ - ảnh 1ប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ជួបគ្នានៅក្រៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៤។ រូបថត៖ AP/Susan Walsh

នៅក្នុងជំនួបនេះ ប្រធានាធិបតី Biden បានប្រកាសកញ្ចប់ជំនួយសន្តិសុខថ្មីសម្រាប់អ៊ុយក្រែន រួមមានប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot មីស៊ីលស្ទាក់ចាប់ និងគ្រាប់កាំភ្លើងធំ។ នេះគឺជាកញ្ចប់ជំនួយសន្តិសុខលើកទី ៨ របស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែនចាប់តាំងពីប្រធានាធិបតី Biden បានចុះហត្ថលេខាលើច្បាប់ថវិកាបន្ថែមសម្រាប់សន្តិសុខជាតិ។

ភាគីទាំងពីរក៏បានពិភាក្សាអំពីលទ្ធផលជាក់លាក់សម្រាប់អ៊ុយក្រែននៅឯកិច្ចប្រជុំកំពូលរបស់អង្គការណាតូ រួមទាំងការប្រកាសអំពីយន្តហោះចម្បាំង F-16 និងការសន្យារួមរបស់ប្រទេសជាង ២០ ដើម្បីគាំទ្រអ៊ុយក្រែននាពេលនេះ និងក្នុងរយៈពេលវែងខាងមុខ។ ភាគីទាំងពីរក៏បានសន្យាផ្តល់អាទិភាពដល់កិច្ចខិតខំប្រឹងប្រែងដើម្បីស្តារ និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែននៅចំពោះមុខការវាយប្រហាររបស់រុស្ស៊ី៕

ប្រតិកម្មទៅវិញ