ប្រធានាធិបតីអាមេរិកនឹងអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់ APEC

Chia sẻ

(VOVworld) – នាថ្ងៃទី ២០ មេសា ថ្លែងមតិនៅទីស្នាក់ការអាស៊ាននៅរដ្ឋធានី Jakatar ឥណ្ឌូណេស៊ី អនុប្រធានាធិបតីអាមេរិក លោក Mike Pence បានឲ្យដឹងថា៖ ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងចូលរួមបណ្ដាសន្និសីទនៅ ហ្វីលីពីននិងវៀតណាមនាចុងឆ្នាំ ២០១៧ នេះ។ 


ប្រធានាធិបតីអាមេរិកនឹងអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់ APEC  - ảnh 1
ប្រធានាធិបតីអាមេរិកនឹងអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់ APEC (VNA)

(VOVworld) – នាថ្ងៃទី ២០ មេសា ថ្លែងមតិនៅទីស្នាក់ការអាស៊ាននៅរដ្ឋធានី Jakatar ឥណ្ឌូណេស៊ី អនុប្រធានាធិបតីអាមេរិក លោក Mike Pence បានឲ្យដឹងថា៖ ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងចូលរួមបណ្ដាសន្និសីទនៅ ហ្វីលីពីននិងវៀតណាមនាចុងឆ្នាំ ២០១៧ នេះ។ បន្ទាប់ពីជំនួបជាមួយ អគ្គលេខាធិការ​អាស៊ាន លោក Le Luong Minh និងមជ្ឈដ្ឋានមន្ត្រីអាស៊ាន អនុប្រធានាធិបតីអាមេរិក លោក Mike Pence បានជូនពរអាស៊ានក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៤០ ទិវាបង្កើត ហើយឆ្នាំ ២០១៧ ក៏ជាឆ្នាំរំលឹកខួប លើកទី ៤០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងអាមេរិកនិងអាស៊ានផងដែរ។ លោក Mike Pence បានសង្កត់ធ្ងន់ទៀតថា៖​

        «អាមេរិកនឹងបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអាស៊ានដើម្បីជំរុញ សន្តិភាពស្ថិរភាពលើសមុទ្រខាងកើតតាមរយៈការរក្សាសណ្តាប់ធ្នាប់ដោយឈរលើបណ្ដារការកំណត់ ធានាសកម្មភាពពាណិជ្ជកម្មស្របច្បាប់ ព្រមទាំង លើកទឹកចិត្តដំណោះស្រាយដោយសន្តិវិធីនិងការទូតចំពោះរាល់ជំលោះ។»

        អនុប្រធានាធិបតីអាមេរិក លោក Mike Pence ក៏បានសង្កត់ធ្ងន់ទៀតថា៖ ទំនាក់ទំនងរវាងអាមេរិកនិងអាស៊ានគឺជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ហើយ ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងពង្រឹងទំនាក់ទំនងដៃគូនិង មិត្តភាពជាមួយអាស៊ានជាជំហានៗ៕ 

ប្រតិកម្មទៅវិញ