ប្រធានាធិបតីអាមេរិកនឹងបំពេញទស្សនកិច្ចនៅអង់គ្លេស |
សេតវិមានទើបនឹងអះអាងថា៖ ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងទៅបំពេញទស្សនកិច្ចនាថ្ងៃទី ១៣ កក្កដា ខាងមុខ។ ដំណើរទស្សនកិច្ចត្រូវបានអនុវត្តបន្ទាប់ពីប្រធានាធិបតីអាមេរិកចូលរួមសន្និសីទ កំពូលអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅទីក្រុង Brussels បែលហ្ស៊ីក។ អ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេសបានអះអាងថា៖ ក្នុងដំណើរទស្សន កិច្ចលើកនេះ ប្រធានាធិបតី Donald Trump និងនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May នឹងជួបចរចាទ្វេភាគី៕