ប្រធានាធិបតីអាមេរិកថ្លែងសារសហរដ្ឋឆ្នាំ២០១៥

Chia sẻ
(VOVworld)-តាមទម្លាប់ប្រចាំឆ្នាំ នាថ្ងៃទី២១​មករា
(តាមម៉ោងវៀតណាម) ប្រធានា​ធិបតីអាមេរិកលោក
 Barack Obama បានថ្លែងសារសហរដ្ឋឆ្នាំ២០១៥

ប្រធានាធិបតីអាមេរិកថ្លែងសារសហរដ្ឋឆ្នាំ២០១៥ - ảnh 1
ប្រធានាធិបតីអាមេរិកលោក Barack Obama (រូបថតៈ TTXVN)


(VOVworld)-តាមទម្លាប់ប្រចាំឆ្នាំ នាថ្ងៃទី២១​មករា(តាមម៉ោងវៀតណាម) ប្រធានា​ធិបតីអាមេរិកលោក Barack Obama បានថ្លែងសារសហរដ្ឋឆ្នាំ២០១៥ ចំពោះមុខ
រដ្ឋសភា។ ក្នុងសារនេះ លោក Obama បានផ្តោតសំខាន់ទៅលើប្លុកអ្នកបោះ ឆ្នោត
ច្រើនបំផុតក្នុងបណ្តាការបោះឆ្នោត នោះគឺអ្នកបោះឆ្នោតស្រទាប់កណ្តាល។ ក្នុង
សារ សហរដ្ឋ២០១៥នេះ លោក Obama បានដាស់តឿនបណ្តាអ្នកតាក់តែងច្បាប់
របស់ គណៈបក្សសាធារណៈរដ្ឋបង្កើតឡើង“ក្រុម១”សំដៅអនុម័តលើពង្រាង
ច្បាប់ សំខាន់ៗ។ លោក Obama ក៏បានអំពាវនាវរដ្ឋសភា អនុម័តលើសេចក្តីព្រាង
ច្បាប់  ប្រាក់បៀវត្សសមភាពរវាងបុរសនិងស្រ្តីយ៉ាងឆាប់ៗព្រមទាំងរំលឹកឡើងវិញ
ការ គំរាមកំហែងថានឹងប្រើសិទ្ធិវេតូប្រសិនបើរដ្ឋសភាអនុម័តលើពង្រាងច្បាប់
ផ្លាស់ប្តូរ កម្មវិធីកែទម្រង់ធានារ៉ាប់រងសុខាភិបាលឬហៅថា ObamaCare។

        ចំពោះបញ្ហាកិច្ចការបរទេស ក្នុងសារសហរដ្ឋ២០១៥ លោក Obama បាន ប្រកាសថានឹងកំទិចពួកជ្រុលនិយម ភេរវកម្ម ដើម្បីធានាសុវត្ថិភាពឲ្យសហរដ្ឋ​អាមេរិកនិងសម្ព័ន្ធមិត្ត។ លោក Obama ក៏បានដាស់តឿនរដ្ឋសភាក្នុងឆ្នាំ២០១៥ នឹងបោះឆ្នោតបញ្ឈប់រាល់វិធានការហ៊ុំព័ទ្ធ ដើម្បីប្រក្រតីទំនាក់ទំនងការទូត
ជាមួយ​ប្រទេសគយបា។ លោក Obama ក៏បានដាស់តឿនរដ្ឋាសភាគាំទ្រការប្រ
យុទ្ធ​ ប្រឆាំងនឹងពួកឧទ្ទាម IS នៅអ៊ីរ៉ាក់និងស៊ីរី។ លោក Obama ប្រកាសថា នឹង
បន្ត រួមជាមួយសម្ព័ន្ធមិត្តបង្កសម្ពាធសំដៅឯកោប្រទេសរុស្សីក្នុងបញ្ហារបស់អ៊ុយ
ក្រែនផងដែរ៕

ប្រតិកម្មទៅវិញ