|
ប្រធានាធិបតីអាមេរិកត្រៀមរៀបចំទៅបំពេញទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍ (Image: VNA) |
(VOVworld) – ចាប់ពីថ្ងៃទី ១៤ ដល់ទី ២២ វិច្ឆិការ ខាងមុខ ប្រធានាធិបតីអាមេរិក
លោក Barack Obama នឹងទៅបំពេញទស្សនកិច្ចនៅទួរគីដើម្បីចូលរួមកិច្ចប្រជុំ
បណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេចចេញជួរមុខលើពិភពលោក (G20)
មុនពេលទៅបំពេញទស្សនកិច្ចនៅហ្វីលីពីននិងម៉ាឡេស៊ីសំដៅចូលរួម បណ្ដា
សន្និសីទក្នុងតំបន់។ តាមសេចក្តីប្រកាសនាថ្ងៃទី ២៦ តុលា របស់ សេតវិមាន
បានឲ្យដឹងថា៖ ក្នុងកិច្ចប្រជុំលើកនេះ ប្រធានាធិបតីអាមេរិកនឹងជំរុញបណ្ដាការ
ខំប្រឹងប្រែងអន្តរជាតិសំដៅធានាកំណើនសេដ្ឋកិច្ចសកលអភិវឌ្ឍន៍ឲ្យបានខ្លាំង
ក្លានិរន្តភាពនិងសមភាព។ ក្នុងឱកាសនេះដែរ លោក Obama ក៏នឹង លើកច្បាស់
ដែរនូវសារៈសំខាន់នៃការទទួលបានកិច្ចព្រមព្រៀងយូរអង្វែងនិងមហិឆតា
អំពីការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុនៅសន្និសីទខាងមុខ។ នៅហ្វីលីពីន
លោក Obama នឹងចូលរួមសន្និសីទនៃវេទិការសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក
មុនពេលទៅបំពេញទស្សនកិច្ចនៅម៉ាឡេស៊ីដើម្បីចូលរួមសន្និសីទអាមេរិក-
អាស៊ាននិងសន្និសីទកំពូលអាស៊ីបូព៌ារ។ បណ្ដាជំនូបនៅអាស៊ីអាគ្នេយ៍នឹង
អះអាងជាថ្មីម្តងទៀតនូវការគាំទ្រអាមេរិកចំពោះការបង្កើនសន្តិសុខនិងភាព
សម្បូររុងរឿងក្នុងតំបន់៕