ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ចូបៃដិន (Joe Biden) ឧទ្ទេសនាម លោកស្រី Victoria Nuland កាន់តំណែងជាអនុរដ្ឋមន្រ្តីក្រសួងការបរទេសទទួលបន្ទុកកិច្ចការនយោបាយ (រូបថត៖AFP/TTXVN) |
មន្ត្រីនានាត្រូវបានឧទ្ទេសនាមក្នុងតំណែងជាអនុរដ្ឋមន្រ្តីនៅក្រសួងមហាផ្ទៃកសិកម្ម សុខាភិបាល និងសេវាថែទាំមនុស្ស គមនាគម៍ដឹកជញ្ជូន និងអប់រំ។ អ្វីដែលគួរអោយចាប់អារម្មណ៍ថែមទៀត គឺមន្ត្រីដែលត្រូវបានឧទ្ទេសនាមទាំង ៥ រូបនេះសុទ្ធតែជាស្ត្រី ដែលក្នុងនោះ លោកស្រី Elizabeth Klein - ដែលធ្លាប់ជាអតីតសមាជិកនៃក្រសួងមហាផ្ទៃក្រោមសម័យអតីតប្រធានាធិបតីលោក Bill Clinton និងលោក Barack Obama បានអញ្ជើញធ្វើជាអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ វិញ។
ទន្ទឹមនឹងនេះ ក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃដដែលនោះ លោក ចូបៃ ដិន បានសង្កត់ធ្ងន់ថារដ្ឋអំណាចថ្មី នឹងចាប់ផ្តើមធ្វើប្រតិបត្តិការផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាជនអាមេរិក ព្រមទាំងដោះស្រាយវិបត្តិសេដ្ឋកិច្ច ដែលបណ្តាល មកពីជំងឺរាតត្បាតសកលកូវីដ១៩និងវិបត្តិការប្រែប្រួលអាកាសធាតុជាដើម៕