ប្រធានាធិបតីអាមេរិកលោក Donald Trump ចុះហត្ថលេខាលើក្រឹត្យសន្តិសុខថ្មី (រូបថត៖TTXVN) |
(VOVworld) - នាថ្ងៃទី១១ ឧសភា ប្រធានាធិបតីអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើក្រិត្យរដ្ឋបាល សំដៅបង្កើនសន្តិសុខបណ្ដាញរដ្ឋាភិបាល ហើយការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អាមេរិកចំពោះមុខការវាយប្រហារតាមបណ្ដាញ។សេចក្ដីជូនដំណឹងរបស់សេតវិមានឲ្យដឹងថា ក្រិត្យថ្មីនេះគឺសំដៅ កែលំអសន្តិសុខបណ្ដាញរបស់ស្ថាប័នរដ្ឋាភិបាលចំពោះមុខពួក hacker បរទេស ក្រោយពីឯកសារបុគ្គលនិងព័ត៌មានរស៊ើបជាច្រើនត្រូវបានលួចក្នុងប៉ុន្មានឆ្នាំកន្លងមក។ទីប្រឹក្សាសន្តិសុខផ្ទៃក្នុងរបស់សេតវិមានលោក Tom Bossert ឲ្យដឹងថា ក្រិត្យសន្តិសុខបណ្ដាញថ្មីឆ្ពោះទៅការលើកកំពស់សមត្ថភាពការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាប្រព័ន្ធថាមពលនិងផ្នែកហិរញ្ញវត្ថុ៕