ប្រធានាធិបតីអាមេរិកចុះផ្សាយបទដាក់ទណ្ឌកម្មថ្មីតម្រង់ទៅលើរុស្ស៊ីអ៊ីរ៉ង់និងកូរ៉េខាងជើង

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២ សីហា សេតវិមានបានជូនដំណឹងថា៖ ប្រធានាធិបតី អាមេរិក លោក Donald Trump បានចុះចេញផ្សាយលើគំរោងច្បាប់ដាក់ទណ្ឌកម្ម ថ្មីទៅលើរុស្ស៊ីអ៊ីរ៉ង់និងកូរ៉េខាងជើង។ 
ប្រធានាធិបតីអាមេរិកចុះផ្សាយបទដាក់ទណ្ឌកម្មថ្មីតម្រង់ទៅលើរុស្ស៊ីអ៊ីរ៉ង់និងកូរ៉េខាងជើង - ảnh 1 ប្រធានាធិបតីអាមេរិកចុះផ្សាយបទដាក់ទណ្ឌកម្មថ្មីតម្រង់ទៅលើរុស្ស៊ីអ៊ីរ៉ង់និងកូរ៉េខាងជើង

(VOVworld) – នាថ្ងៃទី ២ សីហា សេតវិមានបានជូនដំណឹងថា៖ ប្រធានាធិបតី អាមេរិក លោក Donald Trump បានចុះចេញផ្សាយលើគំរោងច្បាប់ដាក់ទណ្ឌកម្ម ថ្មីទៅលើរុស្ស៊ីអ៊ីរ៉ង់និងកូរ៉េខាងជើង។ ឆ្លើយសំណួរបស់មជ្ឈដ្ឋានអ្នកសារព័ត៌មាន មុននេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានសង្កត់ធ្ងន់ថា៖ លោកនិងប្រធានាធិបតី Trump សុទ្ធតែចាត់ទុកថា៖ បទដាក់ទណ្ឌកម្មថ្មីមិននាំ មកនូវផលប្រយផជន៍សំរាប់ការខំប្រឹងប្រែងការទូតរវាងវ៉ាស៊ីនតោននិងម៉ូស្គូទេ។ ក្នុងពេលនោះ អនុប្រធានាធិបតីអាមេរិក លោក Mike Pence បានវាយតំលៃថា៖ ច្បាប់ពោលខាងលើសម្តែងនូវ «សម្លេងឯកភាព» រវាងអ្នកប្រមុខសេតវិមាននិងរដ្ឋសភា។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលអាមេរិកក៏បានចេញផ្សាយបទហាមឃាត់ ប្រជាពលរដ្ឋនៃប្រទេសនេះទៅកាន់កូរ៉េខាងជើងចាប់ពីថ្ងៃទី ១ កញ្ញាខាងមុខ លើកលែងតែអ្នកកាសែត សម្បរសជនដែលត្រូវបានអនុញ្ញាតិទៅកាន់កូរ៉េខាង ជើង ហើយបទហាមឃាត់នេះមានសុពលភាពក្នុងរយៈពេល ១ ឆ្នាំ ផងដែរ៕ 

ប្រតិកម្មទៅវិញ