ទិដ្ឋភាពទូទៅនៃរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅ Enerhodar ភាគខាងកើតអ៊ុយក្រែន ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២២ (ថតដោយផ្កាយរណបរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអវកាស Maxar)។ (រូបថត៖ AFP/VNA) |
ប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានាធិបតីអ៊ុយក្រែនលោកVolodymyr Zelensky បានធ្វើការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី ២៥ ខែសីហា អំពីកញ្ចប់ជំនួយថ្មីបំផុតរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន។ មេដឹកនាំទាំងពីររូបក៏បានសម្តែងការព្រួយបារម្ភទាក់ទងនឹងរោងចក្រថាមពល
នុយក្លេអ៊ែរ Zaporizhzhya ផងដែរ។ កិច្ចសន្ទនាតាមទូរស័ព្ទនេះត្រូវបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយយោធាក្នុងតម្លៃជិត ៣ ពាន់លានដុល្លាអាមេរិកដល់អ៊ុយក្រែនក្នុងឱកាសនៃទិវាបុណ្យជាតិនៃប្រទេសនេះ។ លោកប្រធានាធិបតី J. Biden និងលោកប្រធានាធិបតី Zelensky បានអំពាវនាវឲ្យរុស្ស៊ីប្រគល់ការគ្រប់គ្រងពេញលេញនៃរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhya មកអ៊ុយក្រែនវិញ ក៏ដូចជាការដែលទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ត្រូវបានអនុញ្ញាតឲ្យចូលទៅកាន់មូលដ្ឋាននេះផងដែរ។ នៅក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធមួយទៀត ប្រធានា
ធិបតីបារាំងលោក Emmanuel Macron នៅថ្ងៃទី ២៥ ខែសីហា បានជួបជាមួយអគ្គនាយក ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិលោក Rafael Grossi ហើយបានរំលឹកឡើងវិញនូវការគាំទ្ររបស់លោកចំពោះការចាត់បញ្ជូនអ្នកជំនាញនៃទីភ្នាក់ងារនេះទៅកាន់ Zaporizhzhya ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន៕