ប្រធានាធិបតីអាមេរិក លោក D.Trump ថ្លែងសារប្រចាំឆ្នាំដែលជាសារចុងក្រោយនៃអាណត្តិរបស់លោក

អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅអាមេរិក
Chia sẻ

(VOVWORLD) -  នាយប់ថ្ងៃទី ៤ ខែកុម្ភៈ ប្រធានាធិបតីអាមេរិកលោក Donald Trump បានឡើងថ្លែងសារប្រចាំឆ្នាំលើកទី៣និងជាលើកចុងក្រោយនៃអាណត្តិជាប្រធានាធិ បតីរបស់លោក។ នេះគឺជាសកម្មភាពប្រចាំឆ្នាំនិងសំខាន់របស់ប្រមុខសេតវិមាន ដែលក្នុងនោះបានផ្តល់នូវចក្ខុវិស័យ ទិសដៅនិងគោលនយោបាយក្នុងស្រុកក៏ដូចជាកិច្ច ការបរទេសរបស់រដ្ឋាភិបាលពេញមួយឆ្នាំផងដែរ។

ប្រធានាធិបតីអាមេរិក លោក D.Trump ថ្លែងសារប្រចាំឆ្នាំដែលជាសារចុងក្រោយនៃអាណត្តិរបស់លោក - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump

ក្នុងសារប្រចាំឆ្នាំនេះ លោកប្រធានាធិបតី Trump បានសង្កត់ធ្ងន់ថា ក្រោយ រយៈពេល ៤ ឆ្នាំ នៃការដឹក នាំរបស់លោកមក សហរដ្ឋ អាមេរិកទទួលបានជោគ ជ័យជាច្រើនលើវិស័យសេដ្ឋ កិច្ច ក៏ដូចជាទទួលបានការគោរពពីពិភពលោក។ ធ្វើការបកស្រាយ មេដឹកនាំអាមេរិករូបនេះក៏បានផ្តល់តួលេខមួយចំនួន សម្រាប់ប្រៀប ធៀបជាមួយរដ្ឋាភិ បាលមុន ព្រមទាំងពិពណ៌នាអំពីវឌ្ឍនភាពសេដ្ឋកិច្ចដែលសង្គម អាមេរិកបានធ្វើដោយបង្កើតការងារធ្វើជាច្រើន សម្រាប់ជនជាតិអាមេរិក ចាប់តាំងពីលោកកាន់តំណែងមក។

ទាក់ទងនឹងវិស័យកិច្ចការបរទេស ប្រធានាធិបតីលោក Trump បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់លោក ដើម្បីស្តារឡើងវិញនូវភាពជាអ្នកដឹកនាំរបស់អាមេរិកនៅលើពិភពលោក។ លោក Trump បាននិយាយថា រដ្ឋបាលរបស់លោកបានធ្វើបញ្ច្រាសគោលនយោបាយមុនៗ ជាច្រើនដែលប្រឆាំងនឹងប្រទេសគុយបានិងប្រឆាំងជាមួយរដ្ឋាភិបាលរបស់ប្រធានាធិបតីលោក Nicolas Maduro នៅប្រទេសវេណេស៊ុយអេឡា។

លោក Trump ក៏បានលើកឡើងអំពីបញ្ហាការពារសន្តិសុខជាតិនិងប្រឆាំងអំពើភេរវកម្មរ៉ាឌីកាល់អ៊ីស្លាម ក៏ដូចជាផែនការសន្តិភាពមជ្ឈឹមបូព៌ាផងដែរ។ យោងតាមលោក Trump សហរដ្ឋអាមេរិកចាំបាច់ត្រូវបោះបង់ចោលសង្គ្រាមនៅមជ្ឈឹមបូព៌ានិងអាហ្វហ្គានីស្ថាន ហើយដកកងទ័ពរបស់ខ្លួនចេញពីកន្លែងទាំងនេះ។ លោក Trump បាននិយាយថា របបនៅអ៊ីរ៉ង់ត្រូវតែបោះបង់ចោលការបណ្តេញតាមអាវុធនុយក្លេ អ៊ែរ បញ្ឈប់ការសាបព្រួសភេរវកម្មនិងការបំផ្លិចបំផ្លាញ ហើយសហរដ្ឋអាមេរិកត្រៀមនឹងគាំទ្រអ៊ីរ៉ង់ប្រសិនបើអ៊ីរ៉ង់ត្រូវការ។

ប្រធានាធិបតីអាមេរិក លោក D.Trump ថ្លែងសារប្រចាំឆ្នាំដែលជាសារចុងក្រោយនៃអាណត្តិរបស់លោក - ảnh 2

នៅចុងបញ្ចប់នៃសារប្រចាំឆ្នាំនេះ លោកប្រធានាធិបតី Trump បានសង្កត់ធ្ងន់លើអំណាចរបស់សហរដ្ឋអាមេរិកនិងបានបញ្ជាក់ថា អ្វីដែលល្អបំផុតនៅតែស្ថិតនៅចំពោះមុខ។

សូមគូសបញ្ជាក់ថា ឆ្នាំ ២០២០នេះ លោកប្រធានាធិបតី Trump ថ្លែងសារប្រចាំឆ្នាំនៅក្នុងបរិបទនៃវិបត្តិនយោបាយផ្ទៃក្នុងដ៏ធំមួយនៅក្នុងប្រទេស។ ពោលគឺ កាលពីឆ្នាំមុន លោកត្រូវពន្យាពេលនៃការថ្លែងសារប្រចាំឆ្នាំ ដោយសារតែការបិទទ្វាររដ្ឋាភិបាល បណ្តាលមកពីការខ្វែងគំនិតគ្នាយ៉ាងជ្រាលជ្រៅ ជាមួយគណបក្សប្រជាធិបតេយ្យ ជុំវិញចំនួនទឹកប្រាក់ដើម្បីសាងសង់ជញ្ជាំងព្រំដែនរវាងសហរដ្ឋអាមេរិកនិងម៉ិកស៊ិក។ នៅឆ្នាំនេះតែម្តងសកម្មភាពនេះបានកើតឡើងមួយថ្ងៃមុនពេលដែលព្រឹទ្ធសភាអាមេរិកធ្វើសេចក្តីប្រកាសចុងក្រោយថា តើលោក Trump នឹងត្រូវបានចោទប្រកាន់នៅក្នុងការជំនុំជម្រះក្តីដោយគណៈបក្សប្រជាធិបតេយ្យ ចោទប្រកាន់ ពីបទរំលោភអំណាចនិងការរាំងស្កាត់រដ្ឋសភា៕

ប្រតិកម្មទៅវិញ