ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden (រូបថត៖ ស៊ីនហួ) |
នាថ្ងៃទី ១៣ មីនា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានថ្លែងសុន្ទរកថាអំពីវិធានការរបស់រដ្ឋាភិបាលសហរដ្ឋសំដៅធានាសុវត្ថិភាពនៃប្រព័ន្ធធនាគារក្រោយការដួលរលំនៃធនាគារ SVB និង Signature Bank ។ លោកប្រធានាធិបតី Biden បានអះអាងថារដ្ឋអំណាចរបស់លោកបានប្រតិបត្តិការយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ ហើយនាបច្ចុប្បន្ន ប្រជាជន ក៏ដូចជាសហគ្រាសសហរដ្ឋអាមេរិកអាចនឹងនរចិត្តអំពីសុវត្ថិភាពនៃប្រព័ន្ធធនាគារ ហើយអាចប្រើប្រាស់កញ្ចប់ប្រាក់បបញ្ញើរបស់ខ្លួននៅពេលចាំបាច់។
លោកប្រធានាធិបតី Biden ក៏បានសន្យាថានឹងស្វែងរកមូលហេតុ ដែលបណ្ដាលឲ្យធនាគារនានាដួលរលំព្រមទាំងបង្ខំឲ្យមនុស្ស ដែលមានការទទួលសុខត្រូវគឺត្រូវទទួលផលវិបាក។ លោកប្រធានាធិបតី Biden បានឲ្យដឹងថាលោកនឹងស្នើឲ្យរដ្ឋសភា និងស្ថាប័នគ្រប់គ្រងធនាគារ បង្កើនបទប្បញ្ញត្តិ ដើម្បីជៀសវាងគ្រោះអាសន្នដួលរលំរបស់ធនាគារនានា ក៏ដូចជាសំដៅការពារការងារធ្វើរបស់ប្រជាពលរដ្ឋអាមេរិក និងសហគ្រាសខ្នាតតូចផងដែរ៕