ប្រធានាធិបតីអាមេរិក Biden កំណត់លក្ខខណ្ឌសម្រាប់កិច្ចសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី Putin ស្តីពីបញ្ហាអ៊ុយក្រែន

Chia sẻ
(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Joe Biden នៅថ្ងៃទី ១ ខែធ្នូបានឲ្យដឹងថា លោកបើកចំហសម្រាប់ការសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អំពីការបញ្ចប់ជម្លោះនៅអ៊ុយក្រែន ប្រសិនបើលោក Putin យកចិត្តទុកដាក់ចំពោះកិច្ចចរចាសន្តិភាព។
ប្រធានាធិបតីអាមេរិក Biden កំណត់លក្ខខណ្ឌសម្រាប់កិច្ចសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី Putin ស្តីពីបញ្ហាអ៊ុយក្រែន - ảnh 1 ប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ (រូបថត៖ EPA)

ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron នៅឯសេតវិមាន នាថ្ងៃដដែលនោះ ប្រធានាធិបតីអាមេរិក លោក Biden បានឲ្យដឹងថា បច្ចុប្បន្នលោកមិនមានគម្រោងទាក់ទងជាមួយលោកប្រធានាធិបតី Putin នោះទេ។ ទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតី Biden បានសង្កត់ធ្ងន់ថា ប្រសិនបើលោកប្រធានាធិបតី Putin ពិតជាស្វែងរកការបញ្ចប់ជម្លោះនៅអ៊ុយក្រែន លោកនឹងពិគ្រោះយោបល់ជាមួយប្រទេសបារាំង និងសម្ព័ន្ធមិត្តណាតូផ្សេងទៀត ដើម្បីជួបពិភាក្សាជាមួយលោកប្រធានាធិបតី Putin។ ទាំងប្រធានាធិបតី Biden និងប្រធានាធិបតី Macron បានសន្យាថា នឹងសម្របសម្រួលគ្នាដើម្បីបង្ខំឲ្យរុស្ស៊ីទទួលខុសត្រូវចំពោះវិបត្តិនៅអ៊ុយក្រែន និងកាត់បន្ថយផលប៉ះពាល់ជាសកលរបស់វិបត្តិនេះ៕

ប្រតិកម្មទៅវិញ