ប្រធានាធិបតីលោក Robert Mubage (រូបថត៖ AFP/TTXVN) |
ក្នុងលិខិតសូមលាលែងពីតំណែងរបស់លោក Mubage មានមាត្រាថា លោកនិងលោកជំទាវ Grace Mubage នឹងទទួលបានអភ័យឯកសិទ្ធិ។ អតីតអនុប្រធានាធិបតីលោក Emmerson Mnangagwa នឹងជាបេក្ខជនសំរាប់តំណែងប្រធានាធិបតីថ្មីរបស់ហ្ស៊ីមបាវេ។
មុននោះ ក្នុងសេចក្ដីថ្លែង ការណ៍មួយរបស់គណៈកម្មាធិការកណ្ដាលគណៈបក្ស ZANU-PF រដ្ឋមន្រ្តីសន្តិ សុខបណ្ដាញលោក Patrick Chinamasa ឲ្យដឹងថា ប្រធានាធិបតីលោក Robert Mubage ត្រូវលាលែងពីតំណែងមុននឹងម៉ោង១២ល្ងាចថ្ងៃទី២០ វិច្ឆិកា ប្រសិនបើគណៈបក្សនេះនឹងចាប់ផ្ដើមដំណើរការកាត់ទោសលោក៕