|
ប្រធានាធិបតីហ្គាបុងលោក Ali Bongo (រូបថត៖AP) |
(VOVworld) - ប្រធានាធិបតីហ្គាបុងលោក Ali Bongo នាថ្ងៃទី២៥ កញ្ញា ប្រកាស
ថា ហ្គាបុងមិនត្រូវការអ្នកណា ដើម្បីដោះស្រាយវិបត្តិនយោបាយក្រោយពីការបោះ
ឆ្នោតនៅប្រទេសនេះឡើយ ព្រមទាំងសង្កត់ធ្ងន់ថា ការធ្វើអន្តរាគមន៍ទាំងអស់ពី
ខាងក្រៅប្រទេសសុទ្ធតែមិនត្រូវបានព្រមទទួលនោះទេ។មុននោះ នាព្រឹកថ្ងៃទី ២៤
កញ្ញា តុលាការរដ្ឋធម្មនុញ្ញហ្គាបុងបានអនុម័តលើលទ្ធផលនៃការបោះឆ្នោត
ប្រធានាធិបតីកាលពីខែសីហាកន្លងទៅ តាមនោះលោក Ali Bongo ជាប់ឆ្នោត
អាណត្តិទី៣ជាបន្តបន្ទាប់ដោយដណ្ដើមបានជាងពាក់កណ្ដាលបរិមាណសម្លេង
គាំទ្រ៕