ប្រធានាធិបតីសហរដ្ឋអាមេរិកពន្យល់​អំពីសំណើរ​ពន្យារ​ពេលសម្រាប់​ការបោះឆ្នោត

Chia sẻ
(VOVWORLD) - លោកប្រធានាធិបតី Trump បានឲ្យដឹងថា លោកមានបំណងចង់រៀបចំការបោះឆ្នោត ប៉ុន្តែលោកក៏បានដកស្រង់ព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយថា ការចរាចរណ៍នៃសន្លឹកឆ្នោតតាមរយៈប្រៃសនីយ៍នឹងយឺតយ៉ាវ។
ប្រធានាធិបតីសហរដ្ឋអាមេរិកពន្យល់​អំពីសំណើរ​ពន្យារ​ពេលសម្រាប់​ការបោះឆ្នោត - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖ Getty)

ប៉ុន្មានម៉ោងបន្ទាប់ពីបានលើកឡើងពីលទ្ធភាពនៃការពន្យាពេលសម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២០ នោះ ប្រធានាធិបតីអាមេរិកលោក Donald Trump នាថ្ងៃទី ៣០ ខែកក្កដា បានឲ្យដឹងថា លោកគ្មានបំណងចង់ពន្យារពេលការបោះឆ្នោតនេះឡើយ ប៉ុន្តែលោកនៅតែមានការព្រួយបារម្ភថា សន្លឹកឆ្មោតរាប់លាន ដែលបានបោះឆ្នោតតាមរយៈ ប្រៃសណីយ៍នឹងកើតមានបញ្ហា។

អញ្ជើញថ្លែងនៅសេតវិមាន លោកប្រធានាធិបតី Trump បានឲ្យដឹងថា លោកមានបំណងចង់រៀបចំការបោះឆ្នោត ប៉ុន្តែលោកក៏បានដកស្រង់ព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយថា ការចរាចរណ៍នៃសន្លឹកឆ្នោតតាមរយៈប្រៃសនីយ៍នឹងយឺតយ៉ាវ ហើយវាអាចចំណាយពេលច្រើនសប្តាហ៍ ច្រើនខែ សូម្បីតែច្រើនឆ្នាំដើម្បីកំណត់ផងដែរ៕

ប្រតិកម្មទៅវិញ