|
ប្រធានាធិបតីស៊ីរី លោក Bashar Assad (រូបថតៈPress TV ) |
(VOVworld)-នាថ្ងៃទី២៣កញ្ញា ប្រធានាធិបតីស៊ីរី លោក Bashar al- Assad បានប្រ
កាសថា ស៊ីរីគាំទ្រការខំប្រឹងប្រែងអន្តរជាតិទាំងឡាយណា ក្នុងការប្រឆាំងភេរវ
កម្ម។ តាមថ្នាក់ដឹកនាំរូបនេះថា ជោគជ័យនៃការខិតខំប្រឹងប្រែង នេះ មិនត្រឹមតែ
ផ្អែកទៅលើសកម្មភាពយោធាប៉ុណ្ណោះទេ ថែមទាំងផ្អែកទៅលើ កិច្ចសន្យាចំពោះ
បណ្តាសន្និសីទអន្តរជាតិ។ សេចក្តីប្រកាសរបស់លោក Assad នាំចេញប៉ុន្មានម៉ោង
ក្រោយពីអាមេរិកនិងប្រទេសអារ៉ាប់ចំនួន៥ (រួមមាន អារ៉ាប៊ីសាអូឌីត Jordan
អេមីរ៉ាតអារ៉ាប់រួបរួម-UAE បារ៉ែន និងកាតា) បានដំណើរការ ការវាយ ប្រហារតាម
ជើងអាកាស តម្រង់ទៅលើគោលដៅរបស់ពួកឧទ្ទាន IS នៅស៊ីរី ដោយ យន្តហោះ
ចម្បាំង យន្តហោះទម្លាក់គ្រប់ប៉ែក និងកាំជ្រូច Tomahawk៕