ប្រធានាធិបតីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់និងលោកជំទាវ ចាប់ផ្ដើមបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

Chia sẻ
(VOVWORLD) - ទទួលការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងលោក ជំទាវ ប្រធានាធិបតីអាល្លឺម៉ង់លោក Frank-Walter Steinmeier និងលោកជំទាវ នៅ ថ្ងៃទី ២៣ មករា បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ២៣-២៤ ខែមករា។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅវៀតណាម ប្រធានាធិបតី លោក Frank-Walter Steinmeier នឹងចូលរួមពិធីបដិសណ្ឋារកិច្ចជាផ្លូវការនៅវិមានប្រធានរដ្ឋ និង ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋវៀតណាម លោក Vo Van Thuong; ធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខា និងប្រគល់-ទទួលឯកសារកិច្ចសហប្រតិបត្តិការ; ជួបសន្ទនាជា មួយនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងប្រធានរដ្ឋសភា លោក Vuong Dinh Hue; ទៅទស្សនាតំបន់កេរ្តិ៍ដំណែល Van Mieu - Quoc Tu Giam ព្រមទាំងជួប ជាមួយសិស្សានុសិស្ស គ្រូបង្រៀននិងដៃគូជ្រើសរើសពលករ ដើម្បីស្វែងយល់អំពី ប្រធានបទផ្លាស់ប្តូរការងាររវាងវៀតណាមនិងអាល្លឺម៉ង់។ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Frank-Walter Steinmeier ប្រព្រឹត្តទៅក្នុង បរិបទដែលទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរអភិវឌ្ឍន៍ កាន់តែសកម្ម ទូលំទូលាយ មានប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ បន្ទាប់រយៈពេលជិត ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនង។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់ប្រធានាធិបតីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងលោកជំទាវ ក៏បង្ហាញថា អាល្លឺម៉ង់គោរពនិង មានបំណងចង់ពង្រឹង និងជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយវៀតណាមបន្ថែម ទៀត។ ដំណើរទស្សនកិច្ចនេះ រួមចំណែកបង្កើនការយល់ដឹង ការជឿទុកចិត្តផ្នែក នយោបាយ និងបង្កើតកម្លាំងចលករថ្មី ធ្វើឱ្យស៊ីជម្រៅថែមទៀតនូវសសរស្តម្ភនៃកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ