|
ប្រធានាធិបតីសាធារណៈរដ្ឋសេសែលលោក James Alix Michel បានជួបចរចារជាមួយប្រធានរដ្ឋ Truong Tan Sang (vov.vn) |
VOV-នាយប់ថ្ងៃទី២៩សីហា ប្រធានាធិបតីសាធារណៈរដ្ឋសេសែលលោក
James Alix Michel បានអញ្ជើញចាកចេញពីទីក្រុងហាណូយបញ្ចប់យ៉ាងល្អប្រសើរ
ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី២៩សីហា
តាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang។ ក្នុង
រយៈពេលមកបំពេញទស្សនកិច្ចនៅវៀតណាម ប្រធានាធិបតីសេសែលបានជួបចរចារជាមួយប្រធានរដ្ឋ Truong Tan Sang អគ្គលេខាបក្សកុម្មុយនីស្ត Nguyen Phu
Trong នាយករដ្ឋមន្ត្រី Nguyen Tan Dung។ នៅបណ្ដាជំនួបសន្ទនា ភាគីទាំងពីរចង់
ជំរុញនិងបើកទូលាយថែមទៀតទំនាក់ទំនងសាមគ្គីភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ពិសេសគឺសេដ្ឋកិច្ច
ពាណិជ្ជកម្មវិនិយោគ។ ភាគីទាំងពីរបានឯកភាពបន្តផ្លាស់ប្តូរព័ត៌មានបង្កើនសហការនិងសហប្រតិបត្តិការលើបណ្ដាវេទិការដំបន់និងអន្តរជាតិសំដៅរួម
ចំណែកទៅក្នុងការខំប្រឹងប្រែងរួមដើម្បីគោលដៅសន្តិភាពស្ថិរភាព
សហប្រតិបត្តិការនិងអភិវឌ្ឍន៍៕