(VOVworld)-នាយប់ថ្ងៃទី៩ធ្នូ ប្រធានាធិបតីបេឡារុសលោក Aleksandr Grigorievich
Lukashenko បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ប្រកបដោយ ជោគជ័យដំណើរ
ទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមតាមសេចក្តីអញ្ជើញរបស់ប្រ ធានរដ្ឋវៀតណាម
លោក Truong Tan Sang។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោក Aleksandr Grigorievich
Lukashenko បានអញ្ជើញចូលរួមពិធីទទួលបដិសណ្ឋារកិច្ច ជួបពិភាគ្សានិង អញ្ជើញចូលរួមពិធីជប់លៀង ដោយប្រធានរដ្ឋ Truong Tan Sang ធ្វើជាអធិបតី ជួបសន្ទនាជាមួយប្រធានរដ្ឋសភា Nguyen Sinh Hung និងជួបសំណេះសំណាល អគ្គលេខាបក្សក្មុយនិស្តលោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រីលោក Nguyen
Tan Dung។ នៅបណ្តាជំនួបនេះភាគីទាំងពីរបានសម្តែងនូវការសម្បាយ រីករាយ
ចំពោះរាល់ការអភិវឌ្ឍន៍យ៉ាងសកម្មក្នុងទំនាក់រវាងវៀតណាមជាមួយ បេឡារុស
លើគ្រប់វិស័យ ព្រមទាំងអះអាងនូវការប្តេជ្ញាពង្រឹងនិងពង្រីកកិច្ចសហ ប្រតិបត្តិការ ឆ្លើយតបនឹងផលប្រយោជន៍របស់ភាគីទាំងពីរ ខំប្រឹងប្រែងនាំទំនាក់ ទំនងរវាង
ប្រទេសទាំងពីរឡើងកម្រិតអភិវឌ្ឍន៍ថ្មី។
ក្នុងឱកាសនេះដែរ ប្រធានរដ្ឋវៀតណាម Truong Tan Sang និងប្រធានា ធិបតី
Lukashenko បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹង និងពង្រីក
ទំនាក់ទំនងរវាងវៀតណាមជាមួយបេឡារុស៕