ប្រធានាធិបតីស៊ូដង់ខាងត្បូងនិងក្រុមប្រឆាំងបានឯកភាពគ្នាបង្កើតរដ្ឋាភិបាល​សាមគ្គីភាព

Chia sẻ
(VOVWORLD) - ថ្លែងមតិក្រោយពីកិច្ចប្រជុំនៅរដ្ឋធានីជូបា លោកប្រធានាធិបតី Salva Kiir បានទទួលស្គាល់នូវពីព័ត៌មាននេះដូចដែលបានពោលខាងលើហើយបានអះអាងថាការផ្លាស់ប្តូរទាំងនេះនឹង “នាំមកនូវសន្តិភាព”។
ប្រធានាធិបតីស៊ូដង់ខាងត្បូងនិងក្រុមប្រឆាំងបានឯកភាពគ្នាបង្កើតរដ្ឋាភិបាល​សាមគ្គីភាព - ảnh 1 ប្រធានាធិបតីស៊ូដង់ខាងត្បូងលោក Salva Kiir (ឆ្វេង) ចូលរួមសន្និសីទនៅទីក្រុង Addis Ababa ប្រទេសអេត្យូពី (រូបថត៖  AFP / TTXVN)

នាថ្ងៃទី ២០ ខែកុម្ភៈប្រធានាធិបតីស៊ូដង់ខាងត្បូងលោក Salva Kiir និងមេដឹកនាំក្រុមប្រឆាំងលោក Riek Machar បានឯកភាពគ្នាបង្កើតរដ្ឋាភិបាលសាមគ្គីភាពមួយដើម្បីបញ្ចប់សង្គ្រាមស៊ីវិលអូសបន្លាយរយៈពេល ៦ ឆ្នាំនៅប្រទេសនេះ។ ថ្លែងមតិក្រោយពីកិច្ចប្រជុំនៅរដ្ឋធានីជូបា លោកប្រធានាធិបតី Salva Kiir បានទទួលស្គាល់នូវពីព័ត៌មាននេះដូចដែលបានពោលខាងលើហើយបានអះអាងថាការផ្លាស់ប្តូរទាំងនេះនឹង “នាំមកនូវសន្តិភាព”។

មេដឹកនាំក្រុមប្រឆាំងលោកRiek Macharក៏បានទទួលស្គាល់ថាភាគីទាំងពីរបានឯកភាពគ្នាបង្កើតរដ្ឋាភិបាលថ្មីនាថ្ងៃទី ២២ ខែកុម្ភៈហើយបច្ចុប្បន្នកំពុងធ្វើការពិភាក្សាអំពីបញ្ហាផ្សេងទៀតផងដែរ៕

ប្រតិកម្មទៅវិញ