លោកប្រធានាធិបតី V.Putin។ រូបថត៖ រ៉យទ័រ |
នាថ្ងៃទី ១៤ មិថុនា ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងការបរទេសរុស្ស៊ីនៅទីស្នាក់ការក្រសួងនៅទីក្រុងម៉ូស្គូ លោកប្រធានាធិបតី V.Putin បានគូសបញ្ជាក់ពីទិសដៅដ៏សំខាន់ៗស្ដីពីគោលនយោបាយការបរទេសក៏ដូចជាភារកិច្ចរបស់រុស្ស៊ីនៅលើឆាកអន្តរជាតិ។ ថ្នាក់ដឹកនាំរុស្ស៊ីបានអះអាងថា រុស្ស៊ីនឹងឈប់បាញ់ និងចូលរួមកិច្ចចរចាប្រសិនបើអ៊ុយក្រែនបោះបង់ចោលគោលបំណងចូលជាសមាជិកសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) និងដកទ័ពចេញពីតំបន់ចំនួន ៤ គឺសាធារណរដ្ឋប្រជាមានិត Donetsk (DPR) ស្វ័យប្រកាស សាធារណរដ្ឋប្រជាមានិត Lugansk (LPR) ខេត្ត Kherson និង Zaporozhye ដែលទីក្រុងម៉ូស្គូបានប្រកាសអធិបតេយ្យភាព។ លោកបានប្រកាសថា រុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីធានាការដកទ័ពប្រកបដោយសុវត្ថិភាពរបស់អង្គភាពអ៊ុយក្រែន។
នៅក្នុងកិច្ចប្រជុំនេះ លោកប្រធានាធិបតី V.Putin បានអះអាងថា ក្នុងបរិបទដែលពិភពលោកក្លាយជាពហុប៉ូល សហព័ន្ធរុស្ស៊ីចាំបាច់ត្រូវកសាងប្រព័ន្ធសន្តិសុខនៅក្នុងតំបន់អាស៊ី អឺរ៉ុប។ ប្រព័ន្ធសន្តិសុខនេះបានបើកចំហសម្រាប់បណ្តាប្រទេសអាស៊ី អឺរ៉ុបទាំងអស់ រួមទាំងប្រទេសជាសមាជិកសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) សំដៅកសាងលំហមហាអាស៊ី អឺរ៉ុប ដើម្បីសន្តិសុខ និងវិបុលភាព៕