ប្រធានាធិបតីរុស្ស៊ីអះអា​ង​ពីការត្រៀមខ្លួនជាស្រេច​ ដើម្បី​ពិភាក្សាលើ​កិច្ចព្រមព្រៀងគ្រាប់​ធញ្ញជាតិសមុទ្រខ្មៅ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៤ ខែកញ្ញា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានបើកកិច្ចប្រជុំកំពូលនៅទីក្រុង Sochi លើឆ្នេរសមុទ្រខ្មៅ ដែលក្នុងនោះមេដឹកនាំទួរគីបានព្យាយាមបញ្ចុះបញ្ចូលរុស្ស៊ីវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ។ 
ប្រធានាធិបតីរុស្ស៊ីអះអា​ង​ពីការត្រៀមខ្លួនជាស្រេច​ ដើម្បី​ពិភាក្សាលើ​កិច្ចព្រមព្រៀងគ្រាប់​ធញ្ញជាតិសមុទ្រខ្មៅ - ảnh 1ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Sochi នៅថ្ងៃទី ៤ ខែកញ្ញាឆ្នាំ ២០២៣ ។ ប្រភព៖ AP

ថ្លែងមតិបើកជំនួបនេះ ប្រធានាធិបតីរុស្ស៊ី លោក Putin បានបញ្ជាក់ថា ភាគីទាំងពីរនឹងពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែន ហើយទីក្រុងម៉ូស្គូបានត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ។ លោកក៏បានសម្តែងក្តីសង្ឃឹមថា ភាគីទាំងពីរនឹងបញ្ចប់ការចរចាស្តីពីការសាងមជ្ឈមណ្ឌលឧស្ម័នធម្មជាតិមួយនៅទួរគី។ រីឯខ្លួនវិញ ប្រធានាធិបតីទួរគី លោក Erdogan បានឲ្យដឹងថា ច្រករបៀងនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនគឺជាបញ្ហាសំខាន់បំផុតនៅក្នុងកិច្ចពិភាក្សាជាមួយសមភាគីរុស្ស៊ី។ លោក Erdogan ជឿជាក់ថាសារនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ នឹងក្លាយជាជំហានសំខាន់មួយសម្រាប់ពិភពលោកទាំងមូលជាពិសេសបណ្តាប្រទេសអាហ្វ្រិក។

អង្គការសហប្រជាជាតិ (UN) និងទួរគីបានធ្វើជាអ្នកសម្របសម្រួលកិច្ចព្រមព្រៀងគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដើម្បីជួយដោះស្រាយវិបត្តិស្បៀងអាហារពិភពលោកដែលកាន់តែធ្ងន់ធ្ងរ ដោយសារតែជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិធំបំផុតទាំងពីរនៅលើពិភពលោក។ កិច្ចព្រមព្រៀងនេះត្រូវបានពន្យាពេលចំនួន៣ដង ហើយបានផុតកំណត់នៅថ្ងៃទី ១៧ ខែកក្កដា។ រុស្ស៊ីបានផ្អាកការចូលរួមរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងនេះ ចាប់តាំងពីខែកក្កដាឆ្នាំមុន ដោយពន្យល់ថាផ្នែកដែលទាក់ទងនឹងរុស្ស៊ីនៅក្នុងកិច្ចព្រមព្រៀងមិនត្រូវបានអនុវត្តនៅឡើយទេ៕

ប្រតិកម្មទៅវិញ