ប្រធានាធិបតីរុស្ស៊ីអះអាងនូវសារៈសំខាន់របស់ទំនាក់ទំនងរុស្ស៊ី-អាមេរិក

Chia sẻ
(VOVworld) – នាថ្ងៃទី ៤ កក្កដា ប្រធានាធិបតីរុស្ស៊ី លោក
 Vladimir Putin បានអះអាងថា៖ ទំនាក់ទំនងរុស្ស៊ី-អាមេរិក
 ទោះបីជានៅមានការខ្វែងគំនិតមួយ ចំនួនក្តី ប៉ុន្តែ នៅជាកត្តាសំខាន់ចំពោះការធានាស្ថិរភាពនិងសន្តិសុខ
លើពិភព លោក។


ប្រធានាធិបតីរុស្ស៊ីអះអាងនូវសារៈសំខាន់របស់ទំនាក់ទំនងរុស្ស៊ី-អាមេរិក - ảnh 1

ប្រធានាធិបតីរុស្ស៊ីអះអាងនូវសារៈសំខាន់របស់ទំនាក់ទំនងរុស្ស៊ី-អាមេរិក (Image: VNA)

(VOVworld) – នាថ្ងៃទី ៤ កក្កដា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាន
អះអាងថា៖ ទំនាក់ទំនងរុស្ស៊ី-អាមេរិក ទោះបីជានៅមានការខ្វែងគំនិតមួយ
ចំនួនក្តី ប៉ុន្តែ នៅជាកត្តាសំខាន់ចំពោះការធានាស្ថិរភាពនិងសន្តិសុខលើពិភព
លោក។ ក្នុងសារទូរលេខជូនពរទិវាបុណ្យជាតិ ថ្ងៃទី ៤ កក្កដា ដែលត្រូវបានផ្ញើរ
ជូនសមភាគីអាមេរិក លោក Barack Obama នោះ លោក Putin បានលើកច្បាស់
ថា៖ ប្រសិនបើ ប្រទេសទាំង ២ រៀបចំការសន្ទនាដោយឈរលើគោលការណ៍ សមភាពនិងគោរពផលប្រយោជន៍របស់គ្នាទៅវិញទៅមក រុស្ស៊ីនិងអាមេរិកអាច
រកឃើញវិធានករសំរាប់បញ្ហាអន្តរជាតិស្មុគស្មាញបំផុតហើយទប់ទល់នឹងការ
គំរាមកំហែងនិងការសាកល្បងលើពិភពលោកប្រកបដោយប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ