ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ចុះហត្ថលេខាលើក្រឹត្យស្តីពីការបោះឆ្នោតលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ

Chia sẻ
(VOVWORLD) - ប្រធានាធិបតីរុស្ស៊ី លោក  Vladimir Putin បានចុះហត្ថលេខាលើក្រឹត្យស្តីពី "ការកំណត់បោះឆ្នោតសកលនៅទូទាំងប្រទេសរុស្ស៊ីក្នុងការផ្តល់សច្ចាប័នលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃសហព័ន្ធរុស្ស៊ី" ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែមេសា។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ចុះហត្ថលេខាលើក្រឹត្យស្តីពីការបោះឆ្នោតលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ - ảnh 1 ប្រធានាធិបតីរុស្ស៊ី លោក  Vladimir Putin (រូបថត៖ Sputnik)

នាថ្ងៃទី ១៧ ខែមីនា វិមាន Kremlin បានជូនដំណឹងថាប្រធានាធិបតីរុស្ស៊ី លោក  Vladimir Putin បានចុះហត្ថលេខាលើក្រឹត្យស្តីពី "ការកំណត់បោះឆ្នោតសកលនៅទូទាំងប្រទេសរុស្ស៊ីក្នុងការផ្តល់សច្ចាប័នលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃសហព័ន្ធរុស្ស៊ី" ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែមេសាខាងមុខនេះ។

ប៉ុន្តែ ប្រធានាធិបតីរុស្ស៊ីក៏បានសង្កត់ធ្ងន់ថាបញ្ហានេះនឹងប្រព្រឹត្តទៅយ៉ាងយឺតជាង ថ្ងៃទី ២២ ខែមេសា ប្រសិនបើស្ថានការណ៍នៃជំងឺរាតត្បាត Covid-19 មិនអនុញ្ញាតឱ្យមានព្រឹត្តិការណ៍នេះកើតឡើងចំថ្ងៃនោះផងដែរ។

លោក Vlamidir Putin បានស្នើឱ្យគណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាលត្រូវរៀបចំឱ្យបានល្អដើម្បីឱ្យការបោះឆ្នោតប្រព្រឹត្តទៅនៅកម្រិតខ្ពស់បំផុតដោយប្រកាន់ខ្ជាប់តាមតម្រូវការទាំងអស់នៃច្បាប់និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗផងដែរ៕

ប្រតិកម្មទៅវិញ