ប្រធានាធិបតីរុស្ស៊ីលោក Vladirmir Putin (រូបថត ៖ AFP/ TTXVN) |
ការផ្លាស់ប្តូរមួយក្នុងចំណោមការផ្លាស់ប្តូរដែលបានផ្តល់សច្ចាប័នក្នុងការបោះ ឆ្នោតដែលអូសបន្លាយអស់រយៈពេលមួយសប្តាហ៍ ហើយបានបិទបញ្ចប់នាថ្ងៃទី ១ ខែកក្កដា បានជួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អាចបន្តកាន់តំណែងជាប្រធានាធិបតីចំនួន ២ អាណត្តិថែមទៀត រហូតដល់ឆ្នាំ ២០៣៦ ។
បទបញ្ញត្តិនៃរដ្ឋធម្មនុញ្ញធ្វើវិសោធនកម្មបានលើកច្បាស់លាស់ថាប្រធានាធិបតីមានសិទ្ធិបង្កើតក្រុមប្រឹក្សាសន្តិសុខនិងក្រុមប្រឹក្សារដ្ឋនៃប្រទេសរុស្ស៊ី។ ការផ្លាស់ប្តូរមួយផ្សេងៗទៀតបានអនុញ្ញាតឱ្យអតីតប្រធានាធិបតីត្រូវបានលើកលែងពីការកាត់ទោសផងដែរ៕