ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ (ប្រភព៖ rianovosti) |
ជាពិសេសនៅក្នុងកិច្ចសន្ទនានេះ លោកប្រធានាធិបតី Putin បានបញ្ចាក់ថា ណាតូមិនត្រៀមខ្លួនជាស្រេច ឆ្លើយតបយ៉ាងគ្រប់គ្រាន់ ចំពោះក្តីកង្វល់ដែលមានមូលដ្ឋានច្បាស់លាស់របស់រុស្ស៊ីនោះទេ។ ដូចដែលបានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹង ចំណុចសំខាន់គឺថាសម្ព័ន្ធភាពយោធានេះ កំពុងបិទបាំងដោយការយកមូលហេតុដែលហៅថា គោលនយោបាយ"បើកទ្វារ" ដែលផ្ទុយទៅនឹងគោលការណ៍មូលដ្ឋាននៃភាពមិនបំបែកបានរបស់សន្តិសុខ។ ប្រធានាធិបតីរុស្ស៊ីបានគូសបញ្ជាក់ពីការអភិក្រមជាមូលដ្ឋានចំពោះបញ្ហាទាំងនេះ។ លោកក៏បានទាក់ទាញការយកចិត្តទុកដាក់ ចំពោះការបំផ្លិចបំផ្លាញកិច្ចព្រមព្រៀង Minsk របស់ទីក្រុង Kiev ផងដែរ។
នាថ្ងៃដដែលនោះនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចសន្ទនាជាមួយនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ប្រធានាធិបតីរុស្ស៊ី លោក Putin បានធ្វើអត្ថាធិប្បាយយ៉ាងលម្អិតចំពោះដំណើរការចរចានិងការឆ្លើយតបរបស់អាមេរិកនិងណាតូ ក្នុងការធានាសន្តិសុខសម្រាប់សហព័ន្ធរុស្ស៊ី។ ជាពិសេស លោកបានកត់សម្គាល់ថា គោលនយោបាយ“បើកទ្វារ”របស់ណាតូ មិនត្រូវបានកំណត់ដោយស្របច្បាប់នោះទេ។ មេដឹកនាំរុស្ស៊ីបានអំពាវនាវឱ្យ "ស្វែងរកការធានាផលប្រយោជន៍និងសុវត្ថិភាពរបស់អ្នកចូលរួមទាំងអស់ក្នុងដំណើរការនេះ ៖ ទាងអ៊ុយក្រែន បណ្តាប្រទេសអឺរ៉ុប និងរុស្ស៊ីផងដែរ"។ ប្រការនេះ អាចសម្រេចបាន ដោយអាកប្បកិរិយាទៀងទាត់ ចំពោះឯកសារស្តីពីការធានាសុវត្ថិភាពដែលស្នើរឡើងដោយទីក្រុងម៉ូស្គូ៕