ប្រធានាធិបតីរុស្ស៊ីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងផ្គត់ផ្គង់ឧស្ម័នដល់ចិន

Chia sẻ
(VOVWORLD) - កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំងនាថ្ងៃទី ៣១ កុម្ភៈឆ្នាំនេះដោយបញ្ជាក់យ៉ាងច្បាស់លាស់ពីលក្ខខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការផ្គត់ផ្គង់ឧស្ម័នពីរុស្ស៊ីទៅកាន់ចិនតាមរយៈបំពង់បង្ហូរប្រេងចុងបូព៌ា ក្នុងនោះមានទាំងផ្នែកឆ្លងព្រំដែននៃបំពង់បង្ហូរឧស្ម័នឆ្លងទន្លេ Ussuri នៅជិតទីក្រុង Dalnerechensk របស់រុស្ស៊ី និងទីក្រុង Hulin ចិន។
ប្រធានាធិបតីរុស្ស៊ីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងផ្គត់ផ្គង់ឧស្ម័នដល់ចិន - ảnh 1ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (រូបថត៖ VNA)

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin  កាលពីម្សិលមិញបានអនុម័តលើកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលជាមួយចិនស្តីពីកិច្ចសហប្រតិបត្តិការក្នុងការផ្គត់ផ្គង់ឧស្ម័នធម្មជាតិពីរុស្ស៊ីទៅកាន់ចិនតាមរយៈបំពង់បង្ហូរប្រេងចុងបូព៌ា។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំងនាថ្ងៃទី ៣១ កុម្ភៈឆ្នាំនេះដោយបញ្ជាក់យ៉ាងច្បាស់លាស់ពីលក្ខខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការផ្គត់ផ្គង់ឧស្ម័នពីរុស្ស៊ីទៅកាន់ចិនតាមរយៈបំពង់បង្ហូរប្រេងចុងបូព៌ា ក្នុងនោះមានទាំងផ្នែកឆ្លងព្រំដែននៃបំពង់បង្ហូរឧស្ម័នឆ្លងទន្លេ Ussuri នៅជិតទីក្រុង Dalnerechensk របស់រុស្ស៊ី និងទីក្រុង Hulin ចិន។

យោងតាមគេហទំព័ររបស់ក្រសួងថាមពលរុស្ស៊ីបានឲ្យដឹងថា ការបើកខ្សែផ្លូវបំពង់បង្ហូរឧស្ម័នចុងបូព៌ានឹងបង្កើនបរិមាណឧស្ម័នធម្មជាតិដែលបានផ្គត់ផ្គង់ទៅចិនចំនួន ១០ ពាន់លានម៉ែត្រគូបទៀតជារៀងរាល់ឆ្នាំ។ មុននេះ សម្ព័ន្ធក្រុមហ៊ុនថាមពលរបស់រុស្ស៊ី Gazprom បានឲ្យដឹងថា បន្ទាប់ពីសម្រេចរួចរាល់គម្រោង បរិមាណឧស្ម័ននាំចេញរបស់រុស្ស៊ីទៅកាន់ចិននឹងមានចំនួន ៤៩ពាន់លានម៉ែត្រគូបជារៀងរាល់ឆ្នាំផងដែរ៕

ប្រតិកម្មទៅវិញ