ប្រធានាធិបតីរុស្ស៊ីប្រកាស​​មិនកាត់បន្ថយឃ្លាំង​ផ្ទុក​អាវុធនុយក្លេអ៊ែរឡើយ

Chia sẻ
(VOVWORLD) - កាលពីថ្ងៃទី ១៦ ខែមិថុនា ថ្លែងមតិនៅក្នុងកិច្ចប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចអន្តរជាតិ St.Petersburg ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានឲ្យដឹងថា ប្រទេសនេះមានអាវុធនុយក្លេអ៊ែរច្រើនជាងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ប៉ុន្តែនឹងមិនកាត់បន្ថយនោះឡើយ។
ប្រធានាធិបតីរុស្ស៊ីប្រកាស​​មិនកាត់បន្ថយឃ្លាំង​ផ្ទុក​អាវុធនុយក្លេអ៊ែរឡើយ - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក  Vladimir Putin ថ្លែងមតិនៅក្នុងកិច្ចប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចអន្តរជាតិ St.Petersburg នៅថ្ងៃទី ១៦ ខែមិថុនា។ រូបថត៖ rianovosti

លោកប្រធានាធិបតី Putin បានចាត់ទុកថា លោកខាងលិចកំពុងញុះញង់រុស្ស៊ីដោយឥតឈប់ឈរ ហើយរុស្ស៊ីអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើមានការគំរាមកំហែងដល់ "បូរណភាពទឹកដី ឯករាជ្យ និងអធិបតេយ្យភាពលើអត្ថិភាពជាតិ"។ មេដឹកនាំរុស្ស៊ីក៏បានលើកឡើងពីការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសបេឡារុស្ស និងបានកត់សម្គាល់ថានេះជាកត្តានៃការកំរាមកំរាមកំញើញ។

មុននោះ កាលពីដើមខែមីនាឆ្នាំនេះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បានព្រមព្រៀងគ្នាលើការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស្ស។ យោងតាមឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទីក្រុង Minsk អាវុធទាំងនោះនឹងត្រូវបានដាក់ពង្រាយនៅព្រំដែនភាគខាងលិចនៃរដ្ឋសហភាព៕

ប្រតិកម្មទៅវិញ