ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin |
ព័ត៌មាននេះត្រូវបានបង្ហោះនៅលើគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលរុស្ស៊ីកាលពីថ្ងៃទី ៣ ខែកក្កដា។ ប្រទេសរុស្ស៊ីបានប្រកាសថាខ្លួននឹងចាត់វិធានការយោធាដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនៃអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (ណាតូ) ដែលពាក់ព័ន្ធនឹងការដែលទីក្រុងម៉ូស្គូព្យួរអនុវត្ត INF ផងដែរ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ី អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Sergei Ryabkov បានអះអាងថាអង្គការណាតូខិតខំប្រឹងប្រែងក្នុងការពណ៌នាអំពីអ្វីដែលកំពុងកើតឡើង ដែលប្រៀបដូចជាវិធានការយោធា - នយោបាយ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់រុស្ស៊ី ពោលគឺជាសកម្មភាព បង្វែងសាធារណមតិជននៅលើពិភពលោក។ ហេតុដូច្នេះហើយ ប្រទេសរុស្ស៊ីចាំបាច់ត្រូវអនុវត្តវិធានការយោធាប្រឆាំងទៅនឹងការគំរាមកំហែងទាំងនេះផង ដែរ៕