ប្រាក់រូប្លរបស់រុស្ស៊ី។ (រូបថត៖ THX/TTXVN) |
នៅថ្ងៃទី ៣១ ខែមីនា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសថា លោកបានចុះហត្ថលេខាលើក្រឹត្យមួយដែលទាមទារឱ្យអ្នកទិញបរទេសទូទាត់ជាប្រាក់រូប្ល ដើម្បីទិញឧស្ម័នដុតពីរុស្ស៊ីចាប់ពីថ្ងៃទី ១ ខែមេសា ហើយកិច្ចសន្យានឹងត្រូវផ្អាកជាបណ្តោះអាសន្ន ប្រសិនបើការទូទាត់នេះមិនត្រូវបានអនុវត្តន៍។
នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន ប្រធានាធិបតីរុស្ស៊ីលោក V.Putin បានលើកច្បាស់ថា "ដើម្បីទិញឧស្ម័នធម្មជាតិរបស់រុស្ស៊ី អ្នកទិញត្រូវតែបើកគណនីដោយប្រាក់រូប្លនៅធនាគាររុស្ស៊ី។ ពីគណនីទាំងនេះ ការទូទាត់នឹងត្រូវបានធ្វើឡើងដើម្បីទិញឧស្ម័នចាប់ពីថ្ងៃទី ១ ខែមេសា។ ប្រសិនបើការទូទាត់បែបនេះមិនត្រូវបានធ្វើឡើងទេ រុស្ស៊ីនឹងចាត់ទុកថានេះគឺជាកំហុសរបស់អ្នកទិញ៕